កម្ពុជា​-​UN​ ​ផ្ដួចផ្ដើម​គំនិត​ថ្មី​លើ​បញ្ហា​គ្រឿងញៀន​ ​សារធាតុគីមី​ផ្សំ​ ​នៅ​តាម​កំពង់ផែ​ ​និង​ព្រលា​នយន្ត​ហោះ​

​ភ្នំពេញ​៖​ ​នៅ​ថ្ងៃទី១២​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​លោកនាយ​ឧត្តមសេនីយ៍​ ​មាស​ ​វិ​រិទ្ធ​ ​អគ្គលេខាធិការ​ ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​ទទួល​ជួប​លោក​ ​អ៊ុល​ ​រីច​ ​ម៉ី​ស័រ​ ​(​Ulrich​ ​Meiser​ ​)​មន្រ្តី​សម្របសម្រួល​ថ្មី​ ​នៃ​កម្មវិធី​ត្រួតពិនិត្យ​គ្រឿងញៀន​ ​សារធាតុគីមី​ផ្សំ​ ​នៅ​តាម​កំពង់ផែ​ ​និង​អាកាសយាន​ដ្ឋាន​ ​របស់​អង្គការសហប្រជាជាតិ​ ​ទទួលបន្ទុក​គ្រឿងញៀន​ ​និង​ឧក្រឹដ្ឋ​កម្មUNODC​ ​។​

​ក្នុង​ឱកាស​នេះ​ ​លោកនាយ​ឧត្តមសេនីយ៍​ ​មាស​ ​វិ​រិទ្ធ​ ​បាន​ជម្រាប​ជូន​ភ្ញៀវ​ពី​សភាពការណ៍​ទូទៅ​ ​នៃ​បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​ ​និង​ការអនុវត្ត​ផែនការ​យុទ្ធនា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី៤​ ​របស់​រាជរដ្ឋាភិបាល​។​

​លោក​ ​អ៊ុល​ ​រីច​ ​ម៉ី​ស័រ​ ​(​Ulrich​ ​Meiser​)​ ​បាន​មានប្រសាសន៍​ដោយ​បាន​សម្តែង​នូវ​ការ​សប្បាយរីករាយ​ ​និង​បាន​លើក​ជា​គំនិត​ផ្តួចផ្តើម​ថ្មី​ ​ដើម្បី​ពង្រឹង​សមត្ថភាព​ ​ប្រសិទ្ធភាព​សម្រាប់​ការ​ត្រួតពិនិត្យ​រាល់​ការនាំចេញ​ទំនិញ​ ​ដែល​ពីមុន​មានតែ​ការ​ត្រួតពិនិត្យ​លើ​ការនាំចូល​តែប៉ុណ្ណោះ​។​

​ជា​ការ​ឆ្លើយតប​ ​លោកនាយ​ឧត្តមសេនីយ៍​ ​មាស​ ​វិ​រិទ្ធ​ ​បាន​មានប្រសាសន៍​ស្វាគមន៍​ ​និង​គាំទ្រ​នូវ​គំនិត​ផ្តួចផ្តើម​នេះ​ ​ហើយ​សង្ឃឹមថា​ ​ការ​រួម​សហការ​គ្នា​រវាង​កម្ពុជា​ ​និងUNODCលើ​ការអនុវត្ត​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ ​និង​សារធាតុគីមី​ផ្សំ​ ​នៅ​តាម​កំពង់ផែ​ ​និង​អាកាសយាន​ដ្ឋាន​នេះ​ ​បន្ត​ជោគជ័យ​បន្ថែម​ទៀត​ ​ក្នុង​ការចូលរួម​ចំណែក​បង្ការ​ទប់ស្កាត់​ឧក្រឹដ្ឋ​កម្ម​ឆ្លងកាត់​ព្រំដែន​។​

​សូម​បញ្ជាក់​ថា​ ​កម្ពុជា​-​UNODC​ ​បាន​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​នេះ​ ​នៅ​ច្រក​កំពង់ផែ​ខេត្ត​ព្រះសីហនុ​ ​កំពង់ផែ​ភ្នំពេញ​ ​និង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​-​ព្រះសីហនុ​-​សៀមរាប​៕​

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង