រដ្ឋមន្ត្រី​ ​ថោង​ ​ខុន​ ​ស្នើ​ភាគី​ជប៉ុន​បង្កើន​ការ​វិនិយោគ​លើ​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​ ​នៅ​កម្ពុជា​

ភ្នំពេញ​៖​ ​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​បាន​ស្នើ​ដល់​ភាគី​ជប៉ុន​ ​ឱ្យ​ជួយ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ថែម​ ​ពិសេស​ ​គឺ​តាមរយៈ​ការ​វិនិយោគ​លើ​ការបង្កើត​ផលិតផល​ទេស​ចរ​ណ៍​ថ្មី​ៗ​ ​លើ​ការបង្កើត​តំបន់​ទេសចរណ៍​ ​សម្រាប់​ទេសចរ​ចូលនិវត្តន៍​ ​ក៏ដូចជា​ការ​ជួយ​កសាង​ផ្លូវចូល​ទៅកាន់​សហគមន៍​ទេសចរណ៍​សំ​ខាន់​ៗ​ផង​ដែរ​។​

​ការ​ស្នើ​នេះ​ ​ធ្វើឡើង​តាមរយៈ​លោក​ ​Hidehisa​ ​HORINOUCHI​ ​ឯកអគ្គ​រាជទូត​ជប៉ុន​នៅ​កម្ពុជា​ ​ដែល​បាន​ចប់​អាណត្តិ​ ​ដោយ​បាន​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ ​ថោង​ ​ខុន​ ​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​ ​កាលពី​រសៀល​ថ្ងៃទី១២​ ​ខែសីហា​ ​ឆ្នាំ២០១៩​។​
​ក្នុង​ជំនួប​នោះ​ ​លោក​ ​ថោង​ ​ខុន​ ​បាន​លើកឡើង​ពី​ការ​រីកចម្រើន​មួយចំនួន​លើ​វិស័យ​ទេសចរណ៍​ ​ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​ល្អជា​មួយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​ក៏ដូចជា​ ​ជាមួយ​រដ្ឋាភិបាល​ ​និង​ប្រជាជន​ជប៉ុន​ផង​ដែរ​ ​ក្នុង​នោះ​ ​នៅក្នុង​ឆ្នាំ២០១៨​ ​ក្នុងចំណោម​ ​៦គម្រោង​ ​នៃ​ការ​វិនិយោគ​របស់​ជប៉ុន​ ​គឺ​មាន​ ​២គម្រោង​ ​ដែល​បាន​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​ ​៨០០លាន​ដុល្លារ​អាមេរិក​។​

​ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា​ ​និង​ជប៉ុន​ ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​ ​លោក​ឯកអគ្គ​រាជទូត​ជប៉ុន​ ​បាន​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​ ​និង​ប្រជាជន​ជប៉ុន​ ​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​នេះ​ ​ជាមួយ​កម្ពុជា​បន្ត​ទៅទៀត​ ​ទោះបី​ថា​លោក​ ​ត្រូវ​បាន​ចប់​អាណត្តិ​បេសកកម្ម​ទៅ​ហើយ​ក្ដី​។​

​សូម​រំឭក​ថា​ ​កាលពី​ខែឧសភា​កន្លងទៅ​ ​ក្នុង​ពិធីបុណ្យ​ពិព័រណ៍​ទេសចរណ៍​ឆ្នាំ២០១៩​ ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​តូក្យូ​ ​ប្រទេស​ជប៉ុន​ ​លោក​ ​ថោង​ ​ខុន​ ​ធ្លាប់​បាន​បង្ហាញ​ពី​ការ​រំពឹង​ទុក​ថា​ ​នៅ​ឆ្នាំ២០១៩​ ​កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជប៉ុន​ ​២៣ម៉ឺន​នាក់​។​ ​ម្យ៉ាងទៀត​ ​លោក​បាន​រំពឹង​ថា​ ​ប្រទេស​កម្ពុជា​ ​មានបំណង​ទាក់ទាញ​អ្នកទេសចរ​ជប៉ុន​ជាង​ ​៣០ម៉ឺន​នាក់​ ​ឱ្យ​បាន​នៅ​ឆ្នាំ២០២០ខាងមុខ​៕​

អត្ថបទ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង