កម្ពុជា​ ​ផ្តល​អាទិភាព​ពិសេស​សម្រាប់​ជនជាតិ​ចិន​ ​រាល់​គម្រោង​វិនិយោគ​នៅ​កម្ពុជា​

ភ្នំពេញ​៖​ ​កម្ពុជា​ ​សន្យា​ផ្តល់​នូវ​អ​ទិ​ភាព​ពិ​សស​មួយ​សម្រាប់​វិនិយោគិន​ចិន​ ​លើ​គម្រោង​នានា​ ​ដោយ​ស្របតាម​បរិយាកាស​ប្រកបដោយ​ភាព​អំណោយផល​នៅ​កម្ពុជា​ ​ដើម្បី​ទាក់ទាញ​ការ​បណ្តាក់​ទុន​បន្ថែម​ពី​ប្រទេស​មួយ​នេះ​។​

​លោក​ ​ឈួន​ ​ណា​រ៉ា​ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​បាន​អំពាវនាវ​ដល់​វិនិយោគិន​ចិន​ ​ចូល​មក​បណ្តាក់​ទុន​ថែមទៀត​នៅ​កម្ពុជា​ ​និង​បាន​សន្យា​ផ្តល់​ជូន​ការសម្រប​សម្រួល​ពិសេស​ ​ចំពោះ​គម្រោង​វិនិយោគ​នានា​ ​ជាមួយ​បរិស្ថាន​ប្រកបដោយ​ភាព​អំណោយផល​ ​ជាពិសេស​ ​សន្តិភាព​ ​សន្តិសុខ​ ​និង​ស្ថិរភាព​នយោបាយ​ ​ម៉ាក្រូ​សេដ្ឋកិច្ច​ ​ក្របខណ្ឌ​ច្បាប់​ ​និង​ស្ថាប័ន​ប្រកបដោយ​ប្រសិទ្ធភាព​ ​តម្លាភាព​ ​និង​គណនេយ្យ​ភាព​។​

​ការសន្យា​បែបនេះ​ ​ធ្វើឡើង​ក្នុង​ជំនួប​ទ្វេភាគី​រវាង​លោក​ ​ឈួន​ ​ដារ៉ា​ ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​ជាមួយនឹង​លោក​ ​លី​ ​លីង​បូ​ ​លេខាធិការរង​បក្ស​កុម្មុយនីស្ត​ ​និង​ជា​អភិបាល​ក្រុង​ផាន​ចូវ​ ​ដើម្បី​ស្វែងរក​ឱកាស​ពង្រឹង​ ​និង​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ខេត្ត​គួយ​ចូវ​ ​ព្រមទាំង​ជំរុញ​ការ​វិនិយោគ​ទៅវិញទៅមក​ ​កាលពី​ថ្ងៃទី១២​ ​ខែសីហា​ ​ឆ្នាំ២០១៩​។​

​ជា​ការ​ឆ្លើយតប​ ​លោក​ ​លី​ ​លីង​បូ​ ​ក៏បាន​សន្យា​ជួយ​ជំរុញ​វិនិយោគិន​ទី​ក្រុង​ផាន​ចូវ​ ​ឱ្យ​ចូល​មក​ស្វែងយល់​អំ​ពី​សក្តា​នុ​ពល​កម្ពុជា​ ​ដើម្បី​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ​ទេសចរណ៍​ ​និង​វប្បធម៌​ ​នា​ពេល​ខាងមុខ​៕​

អត្ថបទ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង