រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង​ ​ស្នើ​ប្រទេស​ឥណ្ឌូណេស៊ី​ ​វិនិយោគ​វិស័យ​ទេសចរណ៍​

ស្ទឹងត្រែង​៖​ ​អភិបាលខេត្ត​ត​ស្ទឹងត្រែង​ ​លោក​ ​ម៉ុម​ ​សា​រឿន​ ​បាន​ស្នើ​ឱ្យ​ឥណ្ឌូណេស៊ី​ ​ជួយ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​ ​ដើម្បី​ផ្តល់​ឱកាស​ការងារ​ដល់​ ​ប្រជាពលរដ្ឋ​ ​និង​លើកកម្ពស់​ ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទាំងមូល​ ​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។​ ​ម្យ៉ាងវិញទៀត​ ​ខេត្ត​ស្ទឹងត្រែង​ ​ជា​ខេត្ត​មួយ​ដែល​មាន​ ​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​ធម្មជាតិ​ ​ប្រចាំ​តំបន់​ ​ភូមិភាគ​ឦសាន​ ​ជាពិសេស​លើ​វិស័យ​អេ​កូរ​ទេសចរណ៍​តែម្ដង​ ​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ​ម៉ុម​ ​សា​រឿន​ ​ប្រាប់​ទៅ​ ​លោក​ ​ស៊ូ​ឌីរ​ ​ម៉ាន់​ហា​សែង​ ​(​SUDIRMAN​ ​HASENG​)​ ​ឯកអគ្គ​រដ្ឋទូត​ ​សាធារណ​រដ្ឋ​ឥណ្ឌូ​នេ​ស៊ី​ ​ប្រចាំ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃទី១២​ ​ខែសីហា​ ​ឆ្នាំ២០០១៩​។

​ក្នុង​ជំនួប​នោះ​ ​លោក​ ​ម៉ុម​ ​សា​រឿន​ ​បាន​ស្នើសុំ​ភាគី​ ​ឥណ្ឌូណេស៊ី​ ​ឱ្យ​ជួយ​ជំរុញ​ការ​វិនិយោគិន​ពី​ប្រទេស​ ​ឥណ្ឌូណេស៊ី​ ​ចូល​មក​វិនិយោគ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ​លើ​ ​វិស័យ​នានា​ឱ្យ​បាន​ច្រើន​ ​ជាពិសេស​វិស័យ​ទេសចរណ៍​ ​ដើម្បី​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ ​និង​លើកកម្ពស់​ ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទាំងមូល​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។​

​លោក​ ​អភិបាលខេត្ត​ ​បាន​បន្ត​ទៀត​ថា​ ​វិស័យ​មួយចំនួន​ ​ដែល​មាន​សក្ដានុពល​ប្រចាំ​ខេត្ត​ ​មាន​ដូចជា​ ​វិស័យ​កសិកម្ម​ ​និង​ទេសចរណ៍​ ​ជាដើម​។​ ​ចំពោះ​ទំនាក់ទំនង​គ្នា​ជា​ប្រវត្តិសាស្ត្រ​នេះ​ ​ប្រទេស​ទាំងពីរ​ ​អាច​ធ្វើឡើង​បាន​តាមរយៈ​ ​វិស័យ​ពាណិជ្ជកម្ម​ ​និង​វប្បធម៌​ ​កាលពី​ពេល​កន្លងទៅ​។​

​ជា​ការ​ឆ្លើយតប​លោក​ ​ស៊ូ​ ​ឌីរ​ ​ម៉ាន់​ហា​ ​សែង​ ​បាន​លើកឡើង​ថា​ ​នឹង​រៀបចំ​កម្មវិធី​ទស្សនកិច្ច​សិក្សា​ ​ដោយ​ ​អញ្ជើញ​ថ្នាក់ដឹកនាំ​ ​និង​ក្រុម​អ្នក​វិនិយោគ​ពី​កម្ពុជា​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។​ ​លោក​បាន​បញ្ជាក់​ថា​ ​តាមរយៈ​កម្មវិធី​មួយ​នេះ​ ​គឺជា​ឱកាសល្អ​ ​សម្រាប់​កម្ពុជា​ទាក់ទាញ​វិនិយោគិន​ឥណ្ឌូណេស៊ី​ ​មក​ដាក់​ទុន​វិនិយោគ​នៅ​ខេត្ត​ស្ទឹងត្រែង​ ​លើ​វិស័យ​ ​ណាមួយ​ ​ក៏ដូចជា​ផ្លាស់​ប្តូរ​បទ​ពិសោធ​គ្នា​ទៅវិញទៅមក​ ​លើ​ការងារ​អភិវឌ្ឍន៍​ ​និង​វិនិយោគ​រវាង​កម្ពុជា​ ​និង​ឥណ្ឌូណេស៊ី​ ​ផង​ដែរ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង