ចិន​ ​ពង្រាយ​រថពាសដែក​ ​នៅ​ជិត​ព្រំប្រទល់​ទីក្រុង​ហុងកុង​

ហុងកុង​៖​ ​សារព័ត៌មាន​រដ្ឋ​ចិន​ ​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី១២​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ថា​ ​ចិន​បាន​ដាក់​ពង្រាយ​រថពាសដែក​ជាច្រើន​គ្រឿង​ ​នៅ​ទីក្រុង​សិន​ជិន​ ​ដែល​មាន​ព្រំប្រទល់​ជាប់​ទីក្រុង​ហុងកុង​។​ ​ទន្ទឹម​នេះ​ ​ចិន​ ​បាន​បញ្ចេញ​វីដេអូ​នៃ​ការ​ចល័ត​នេះ​ផង​ដែរ​ ​បណ្ដាល​ឱ្យ​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​ ​បន្ទាប់ពី​ទីក្រុង​ហុងកុង​ ​កំពុង​មាន​ភាព​វឹកវរ​ ​ដោយក្រុម​អ្នក​តវ៉ា​ ​បាន​ទាមទារ​ឱ្យ​លោកស្រី​ ​ខា​រី​ ​ឡាម​ ​ដឹកនាំ​ហុងកុង​ ​ចុះចេញ​ពី​តំណែង​ ​និង​ទម្លាក់​ចោល​ទាំងស្រុង​នូវ​សេចក្ដីព្រាង​ច្បាប់​បន្យា​ប័ន​ជាមួយ​ចិនដីគោក​។​

​យ៉ាងណាមិញ​ ​បើ​តាម​ការ​អះអាង​របស់​កាសែត​ចិន​ ​រថពាសដែក​ទាំងនោះ​ ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ធ្វើ​សមយុទ្ធ​មួយ​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​សិន​ជិន​ ​តែប៉ុណ្ណោះ​។​ ​ការ​ចល័ត​រថពាសដែក​នេះ​ ​គឺ​ក្រោយពី​ចិន​ ​បាន​បញ្ជូន​កងកម្លាំង​ជាង​ ​១ម៉ឺន​នាក់​ ​ទៅ​ចូលរួម​សមយុទ្ធ​ប្រឆាំង​នឹង​បាតុកម្ម​មួយ​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ផង​ដែរ​។​ ​ទាំងនេះ​ ​អាច​ជា​សញ្ញា​ព្រមាន​ចំពោះ​ក្រុម​បាតុករ​ ​នៅ​ហុងកុង​ ​ពីសំណាក់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​។​

​ថ្មី​ៗ​នេះ​ ​ទីក្រុង​ប៉េកាំង​ ​បាន​ប្រកាស​ចាត់ទុក​សកម្មភាព​របស់​ក្រុម​បាតុករ​ទាំងនោះ​ ​ថា​ ​ជា​អំពើ​ភេរវកម្ម​ ​ព្រោះ​បង្ក​ហិង្សា​ទល់នឹង​កងកម្លាំង​នៅ​ហុងកុង​៕​

ប្រភព៖ AFP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង