ហុងកុង​ ​លុបចោល​ជើងហោះហើរ​ទាំងអស់​ ​ដោយសារ​បាតុកម្ម​

ហុងកុង​៖​ ​មន្ត្រី​នៅ​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ហុងកុង​ ​បានសម្រេច​ចិត្ត​លុបចោល​ជើងហោះហើរ​ទាំង​ចេញ​ ​ទាំង​ចូល​ ​នៅ​ថ្ងៃ​ចន្ទ​ ​ទី១២​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​ ​បន្ទាប់ពី​បាតុកម្ម​ ​ដែល​មាន​មនុស្ស​ប្រហែល​ ​៥០០០នាក់​ ​បាន​កើតឡើង​។​

​បាតុករ​ ​បាន​លើក​បដា​ដែល​សរសេរ​ថា​៖​ ​“​ហុងកុង​គ្មាន​សុវត្ថិភាព​ទេ​”​ ​និង​ ​“​សែន​អៀន​ខ្មាស់​ចំពោះ​ប៉ូលិស​”​។​ ​មន្ត្រី​ព្រលា​នយន្ត​ហោះ​ ​បាន​អនុញ្ញាត​ឱ្យ​បាតុករ​ ​ប្រមូលផ្ដុំ​នៅ​ច្រក​មកដល់​ ​តែ​ពួកគេ​ ​បាន​រារាំង​នៅ​ច្រកចេញ​ដំណើរ​ថែមទៀត​ ​បណ្ដាល​ឱ្យ​រាំងស្ទះ​ដល់​អ្នកដំណើរ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ ​Cathay​ ​Pacific​ ​និង​ ​Cathay​ ​Dragon​ ​បាន​អំពាវនាវ​ឱ្យ​អតិថិជន​របស់​ខ្លួន​ ​កុំ​ទាន់​ធ្វើដំណើរ​ទៅ​កាន់​ព្រលា​នយន្ត​ហោះ​ ​និង​សំណូមពរ​ឱ្យ​ផ្អាក​ធ្វើដំណើរ​ក្នុងករណី​មិន​ចាំបាច់​។​

​សូមជម្រាប​ថា​ ​ការ​តវ៉ា​នៅ​ហុងកុង​ ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង២ខែ​មក​ហើយ​ ​ពាក់ព័ន្ធ​នឹង​សេចក្ដីព្រាង​ច្បាប់​បន្យា​ប័ន​រវាង​ទីក្រុង​ហុងកុង​ ​ជាមួយ​ចិនដីគោក​៕​

ប្រភព៖ Reuters

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង