ជំនន់​ទឹកភ្លៀង​ ​សម្លាប់​មនុស្ស​ ​១៤៤នាក់​ ​នៅ​ឥណ្ឌា​

ឥណ្ឌា​៖​ ​អាជ្ញាធរ​ឥណ្ឌា​ ​បាន​អះអាង​ថា​ ​គិត​ត្រឹម​ថ្ងៃទី១១​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ចំនួន​ជនរងគ្រោះ​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង​ ​បាន​កើន​ដល់​ ​១៤៧នាក់​។​ ​រដ្ឋ​ភាគ​ខាងត្បូង​ ​កេរ៉ា​ឡា​ ​បាន​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ ​ក្នុង​នោះ​ ​អ្នក​ស្លាប់​កើន​ដល់​ ​៦៧នាក់​។​ ​យ៉ាងហោចណាស់​មនុស្ស​ ​១៦៥០០០​ ​នាក់​ ​បាន​ជម្លៀស​ទៅកាន់​ទីជម្រក​បណ្ដោះអាសន្ន​ ​នៅ​តាម​ស្រុក​ចំនួន​ ​១៤​ ​។​

​រដ្ឋ​ ​កា​ណា​តា​កា​ ​មាន​មនុស្ស​ស្លាប់​យ៉ាងតិច​ ​៣៤នាក់​។​ ​ចំណែក​រដ្ឋ​ ​មហា​រ៉ា​ស្ត្​រា​ ​មាន​អ្នក​ស្លាប់​ ​២៧នាក់​ ​ស្រប​ពេល​ទីក្រុង​សំ​ខាន់​ៗ​ ​បាន​លិចលង់​ ​អស់​រយៈពេល​ច្រើនថ្ងៃ​មក​ហើយ​។​ ​រី​ឯ​នៅ​រដ្ឋ​ ​គូ​ចា​រ៉ាត់​ ​ដែល​ជា​ស្រុកកំណើត​របស់​លោក​ប្រធានាធិបតី​ឥណ្ឌា​ ​ណា​រិ​នដ្រា​ ​ម៉ូ​ឌី​ ​ទឹកជំនន់​ ​បាន​ឆក់​យកជីវិត​មនុស្ស​ ​១៦នាក់​។​

​អាជ្ញាធរ​ឱ្យ​ដឹង​ទៀត​ថា​ ​ផ្លូវថ្នល់​ជាច្រើន​ត្រូវ​បាន​ខូចខាត​ ​ឬ​ ​ត្រូវ​ទឹក​លិច​ហូរកាត់​។​ ​ប្រាសាទ​មួយចំនួន​ ​នៅ​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​ ​ក្នុង​ទីក្រុង​ ​Hampi​ ​ក៏បាន​លិចលង់​ផង​ដែរ​។​ ​សូមជម្រាប​ថា​ ​ភ្លៀង​ធ្លាក់​ជាច្រើន​ថ្ងៃ​ ​បណ្ដាលមកពី​ខ្យល់មូសុង​ ​ដែល​បោកបក់​មក​លើ​ប្រទេស​ឥណ្ឌា​។​ ​ជា​រៀងរាល់​ឆ្នាំ​ ​វា​តែងតែ​ឆក់​យកជីវិត​មនុស្ស​រាប់​រយ​នាក់​៕​

ប្រភព៖ AFP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង