ទៀតហើយ​!​ ​ស្លាប់​ជាង​ ​១០០នាក់​ ​ដោយសារ​ជំងឺគ្រុនឈាម​ ​នៅ​ម៉ាឡេស៊ី​

​ម៉ាឡេស៊ី​ ​៖​ ​ជំងឺគ្រុនឈាម​ ​បាន​ផ្ទុះឡើង​យ៉ាង​ខ្លាំង​ ​ក្នុង​តំបន់​អាស៊ាន​ ​នា​ឆ្នាំ២០១៩នេះ​ ​ដោយ​ប្រទេស​ខ្លះ​ ​កើនឡើង​ករណី​ជំងឺ​នេះ​ ​ទ្វេដង​ ​ទាំង​តួលេខ​អ្នក​កើតជំងឺ​ ​និង​អ្នក​ស្លាប់​ ​។​ ​ជាក់ស្ដែង​ ​នៅ​ម៉ាឡេស៊ី​ ​ក៏​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​ជំងឺគ្រុនឈាម​ ​កើនឡើង​ជិត​ ​២ដង​ផង​ដែរ​ ​នេះ​បើ​តាម​គេហទំព័រ​ ​www.hellokrupet.com​ ​។​

​តាម​ការប្រកាស​របស់ក្រ​សួង​សុខាភិបាល​ម៉ាឡេស៊ី​ ​កាលពី​ចុង​សប្ដាហ៍​មុន​ ​តួលេខ​អ្នក​ស្លាប់​ដោយ​ជំងឺគ្រុនឈាម​ ​នៅ​ឆ្នាំ២០១៩​ ​មាន​រហូ​ដល់​ ​១១៣នាក់​ ​ខណៈ​នៅ​ឆ្នាំ២០១៨​ ​មានត្រឹមតែ​ ​៧០នាក់​។​

​ក្រសួង​ដដែល​ ​ក៏បាន​បញ្ជាក់​ទៀត​ថា​ ​ចាប់តាំងពី​ដើមឆ្នាំ​មក​ ​អ្នក​កើតជំងឺ​គ្រុនឈាម​ ​មាន​ប្រមាណ​ ​៨ម៉ឺន​នាក់​ ​កើនឡើង​ ​២ដង​ ​បើ​ធៀប​នឹង​ឆ្នាំ២០១៨​ ​ដោយ​ ​៧០​%​ ​នៃ​ករណី​ជំងឺគ្រុនឈាម​ ​កើតឡើង​នៅ​តំបន់​ទីប្រជុំជន​។​

​គួរ​បញ្ជាក់​ថា​ ​ករណី​ជំងឺគ្រុនឈាម​ ​បាន​ធ្លាក់ចុះ​នៅ​ឆ្នាំ២០១៧​-​២០១៨​ ​ប៉ុន្ដែ​មាន​កើនឡើង​យ៉ាង​ខ្លាំង​វិញ​ ​នៅ​ឆ្នាំ២០១៩​ ​ជាពិសេស​នៅ​តំបន់​អាស៊ាន​ ​ដូចជា​ហ្វីលីពីន​ ​ថៃ​ ​ម៉ាឡេស៊ី​ ​វៀតណាម​ ​ឡាវ​ ​កម្ពុជា​ ​និង​សិង្ហបុរី​។​ ​ក្រៅពី​តំបន់​អាស៊ាន​ ​ប្រទេស​អូស្ត្រាលី​ ​ចិន​ ​និង​បង់ក្លាដេស​ ​ក៏​មានការ​កើនឡើង​យ៉ាង​ខ្លាំង​ ​នៃ​ករណី​ជំងឺគ្រុនឈាម​ផង​ដែរ​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង