សេដ្ឋកិច្ច​ហុងកុង​ ​ធ្លាក់​ដល់​បាត​ ​មិនធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​

ហុងកុង​៖​ ​សណ្ឋាគារ​ ​ហាង​លក់ទំនិញ​ ​និង​សួន​កម្សាន្ត​ ​Disneyland​ ​នៅ​ទីក្រុង​ហុងកុង​ ​បាន​ជួបប្រទះ​នឹង​វិបត្តិ​គ្មាន​ភ្ញៀវ​ចូល​ច្រើន​ទៀត​ឡើយ​ ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ទីក្រុង​មួយ​នេះ​ ​ធ្លាក់​ដល់​ចំណុច​ទាប​បំផុត​ ​មិនធ្លាប់​មាន​។​ ​លោកស្រី​ ​ការី​ ​ឡាម​ ​មេដឹកនាំ​ហុងកុង​ ​បាន​ប្រកាស​ថា​ ​ហុងកុង​កំពុង​ជួប​នូវ​វិបត្តិសេដ្ឋកិច្ច​ ​ដែល​អាក្រក់​ជាង​ការ​ផ្ទុះឡើង​នៃ​ជំងឺសារ​ឆ្នាំ២០០៣​ ​និង​វិបត្តិសេដ្ឋកិច្ច​កាលពី​ឆ្នាំ២០០៨​ ​ទៅទៀត​។​ ​លោកស្រី​បន្ត​ថា​ ​សេដ្ឋកិច្ច​ហុងកុង​ ​នឹង​ត្រូវការ​ពេលវេលា​យូរ​ ​ដើម្បី​ស្ដារ​ឡើងវិញ​។​

​វិស័យ​ឯកជន​ ​ជាពិសេស​ទេសចរណ៍​ ​បាន​ជួបប្រទះ​នូវ​វិបត្តិ​ ​ដោយសារ​ការ​លេចឡើង​ជាបន្តបន្ទាប់​នៃ​ការ​ប្រមូលផ្ដុំ​តវ៉ា​ ​របស់​ប្រជាជន​ហុងកុង​ ​ពាក់ព័ន្ធ​នឹង​សេចក្ដីព្រាង​ច្បាប់​បន្យា​ប័ន​ជាមួយ​ចិនដីគោក​ ​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​ ​២ខែ​មក​ហើយ​។​ ​របាយការណ៍​បង្ហាញថា​ ​ចំនួន​ភ្ញៀវ​ស្នាក់នៅ​សណ្ឋាគារ​ ​និង​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ហុងកុង​ ​កាលពី​ខែកក្កដា​កន្លងទៅ​ ​បាន​ធ្លាក់ចុះ​គួរ​ឱ្យ​បារម្ភ​។​ ​ក្រុមហ៊ុន​នាំ​ភ្ញៀវ​ ​បាន​កាត់បន្ថយ​ការ​កក់​បន្ទប់​ស្នាក់នៅ​ ​ជាង​ ​៥០​%​ ​។​

​នាយក​ប្រតិបត្តិ​សួន​កម្សាន្ត​ ​Disneyland​ ​ហុងកុង​ ​លោក​ ​Bob​ ​Iger​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​សួន​កម្សាន្ត​នេះ​ ​បាន​រង​ផល​ប៉ះពាល់​ដោយសារ​បាតុកម្ម​ដែល​បាន​កើតឡើង​ជាបន្តបន្ទាប់​។​ ​ថៅកែ​ហាង​លក់ទំនិញ​មួយចំនួន​ ​ត្រូវ​បង្ខំចិត្ត​បិទ​ហាង​មុន​ម៉ោង​កំណត់​ ​ដោយសារ​បាតុកម្ម​។​

​ទីផ្សារ​អចលនទ្រព្យ​នៅ​ទីក្រុង​ដដែល​ ​ដែល​បាន​ធ្លាក់ចុះ​ជាង​ ​២០​%​ ​អំឡុង​វិបត្តិ​ឆ្នាំ២០០៨​ ​នៅតែ​រក្សា​ភាព​រឹង​ម៉ាំ​ ​ក៏ប៉ុន្តែ​អ្នកជំនាញ​អះអាង​ ​ថា​ ​បើ​ស្ថានភាព​នៅតែ​ដូច្នេះ​ ​អាច​បណ្ដាល​ឱ្យ​ទឹកប្រាក់​វិនិយោគ​ពី​ចិនដីគោក​ ​លើ​វិស័យ​អចលនទ្រព្យ​ ​អាច​នឹង​រង​ការ​ប៉ះពាល់​ផង​ដែរ​។​

​សូមជម្រាប​ថា​ ​មុន​ផ្ទុះ​ការ​តវ៉ា​នៅ​ហុងកុង​ ​កំណើន​សេដ្ឋកិច្ច​ ​បាន​ធ្លាក់​ពី​ ​៤,៦​%​ ​មក​ត្រឹម​ ​០,៦​%​ ​ក្នុង​ត្រីមាស​ទី១​ ​ឆ្នាំ២០១៩​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៨​ ​ដែល​មិនធ្លាប់​មាន​ក្នុង១ទសវត្សរ៍​។​ ​ទិន្នន័យបឋម​ឱ្យ​ដឹង​ដែរ​ថា​ ​នៅ​ត្រីមាស​ទី២​ ​សេដ្ឋកិច្ច​ហុងកុង​ ​នៅតែ​មិន​អាច​ល្អ​ប្រសើរ​ឡើយ​ ​ទោះបីជា​រដ្ឋបាល​លោកស្រី​ ​ឡាម​ ​រំពឹង​ថា​ ​នឹង​មាន​កំណើន​ ​២​-​៣​%​ ​នៅ​ឆ្នាំនេះ​៕​

ប្រភព៖ AFP

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង