សៀង​ ​ចន្ធា​ ​បេក្ខភាព​ស្បែកជើង​មាស​ ​ដែល​លេចធ្លោ​នៅ​ពាន​ ​U18​ ​អាស៊ាន​

វៀតណាម​៖​ ​ខ្សែប្រយុទ្ធ​កម្ពុជា​ ​សៀង​ ​ចន្ធា​ ​បាន​បង្ហាញ​ពី​ការ​លេង​យ៉ាង​ល្អ​ ​នៅ​ពានរង្វាន់​យុវជន​អាស៊ាន​អាយុ​ក្រោម១៨ឆ្នាំ​ ​AFF​ ​U18​ ​Championship​ ​2019​ ​ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​វៀតណាម​។​ ​បច្ចុប្បន្ន​ ​គេ​កំពុង​ស្ថិតនៅ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​មាន​គ្រាប់​បាល់​បញ្ចូល​ទី​ច្រើនជាង​គេ​ ​ដោយ​ ​ចន្ធា​ ​ឈរ​នៅ​លេខមួយ​ ​រកបាន​ ​៣គ្រាប់​។​

​កីឡាករ​វ័យ១៦ឆ្នាំ​រូប​នេះ​ ​ក៏បាន​បង្ហាញខ្លួន​ក្នុង​ក្រុមជម្រើសជាតិ​ឈុត​ធំ​កាលពី​វគ្គ​ជម្រុះ​ជុំ​ទីមួយ​ ​ពានរង្វាន់​ ​World​ ​Cup​ ​ដែល​កម្ពុជា​ ​បាន​យកឈ្នះ​ប៉ាគីស្ថាន​ ​២​-​០​ ​កាលពី​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​កន្លងទៅ​។​ ​ហើយ​ ​សៀង​ ​ចន្ធា​ ​បាន​ក្លាយជា​កីឡាករ​វ័យក្មេង​បំផុត​ដែល​បង្ហាញខ្លួន​ ​ព្រមទាំង​បាន​រក​គ្រាប់​បាល់​សម្រេច​ទី​ឱ្យ​ក្រុម​ឈុត​ធំ​ ​ក្នុង​ជ័យជម្នះ​លើ​ប៉ាគីស្ថាន​ថែមទៀត​ផង​។​

​ចន្ធា​ ​ក៏​ទទួល​បាន​ទំនុកចិត្ត​ពី​គ្រូបង្វឹក​ក្រុម​ ​U18​ ​កម្ពុជា​ ​Kyotoku​ ​Koji​ ​នៅក្នុង​ប្រព័ន្ធ​ប្រយុទ្ធ​របស់​ក្រុម​ ​U18​ ​ក្នុង​ពានរង្វាន់​យុវជន​អាស៊ាន​ ​នៅ​វៀតណាម​។​ ​ជាក់ស្ដែង​ ​សម្រាប់​ ​២ប្រកួត​កន្លងទៅ​ ​ចន្ធា​ ​ត្រូវ​បាន​ដាក់​ឱ្យ​លេង​ជា​ជម្រើស​ដំបូង​ ​នៅ​ថ្ងៃ​ប្រកួត​បើកឆាក​ទល់នឹង​អូស្ត្រាលី​ ​ដែលគេ​ជា​ម្ចាស់​គ្រាប់​បាល់​ ​នៃ​លទ្ធផល​ដែល​កម្ពុជា​ ​ចាញ់​ ​ម៉ា​ស្ត្​រា​លី​ ​៥​-​១​ ​និង​ ​ប្ដូរ​ចូលក្នុង​តង់​ទីពីរ​ ​ទល់នឹង​ថៃ​ ​ហើយក៏​ជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះជាប្រវត្តិ​សាស្រ្ត​ឱ្យ​កម្ពុជា​ ​លើ​ថៃ​ ​ផង​ដែរ​។​

​នៅ​ប្រកួត​បន្ទាប់​ ​កម្ពុជា​ ​ត្រូវ​ជួប​ម៉ាឡេស៊ី​ ​នៅ​ថ្ងៃទី១១​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ដែល​អាច​និយាយ​បាន​ថា​ ​ម៉ាឡេស៊ី​ ​ជា​ក្រុម​ដ៏​ខ្លាំង​មួយ​ផង​ដែរ​។​ ​បើ​ ​ចន្ធា​ ​អាច​រក្សា​ការ​លេង​ដ៏​ល្អ​ ​និង​អាច​រក​គ្រាប់​បាល់​បន្ថែម​ ​នៅ​ប្រកួត​ក្រោយ​ៗ​ ​ស្បែកជើង​មាស​ ​អាច​នឹង​ក្លាយជា​របស់​គេ​ក៏​ថា​បាន​។​ ​យ៉ាងណាមិញ​ ​យុវជន​រូប​នេះ​ ​មិន​ត្រូវ​មាន​មោទនភាព​ជ្រុល​ចំពោះខ្លួន​ឯង​ ​បណ្ដាល​ភ្លេចខ្លួន​ ​ហើយ​ត្រូវ​រក្សា​ទំនុកចិត្ត​ជាមួយ​មិត្ត​រួម​ក្រុម​ ​ព្រោះថា​ ​ការប្រកួត​លើ​ទីលាន​វាលស្មៅ​ ​ជា​ការ​សហការ​គ្នា​ជា​ក្រុម​ ​មិនមែន​ជា​ការ​លេង​ឯកត្តជន​នោះ​ឡើយ​។​

​សូមជម្រាប​ថា​ ​សៀង​ ​ចន្ធា​ ​កំពុង​ឈរ​កំពូល​តារាង​ ​ជា​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើនជាង​គេ​ ​៣គ្រាប់​ ​ដែល​មានការ​តាម​ពីក្រោយ​ដោយ​កីឡា​ករ​ផ្សេង​ៗ​ ​ដែល​រកបាន​ ​២គ្រាប់​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង