រំភើប​ណាស់​!​ ​សៀង​ ​ចន្ធា​ ​ស៊ុត​ចុង​ម៉ោង​ឱ្យ​កម្ពុជា​ ​បំបាក់​ថៃ​ ​៤​-​៣ ​នៅ​ពាន​ ​U18​ ​អាស៊ាន​

​វៀតណាម​៖​ ​ក្រុមបាល់ទាត់​អាយុ​ក្រោម១៨ឆ្នាំ​ ​(​U18​)​ ​កម្ពុជា​ ​បាន​លត់​ក្រុម​ ​U18​ ​ថៃ​ ​ដោយ​លទ្ធផល​ ​៤​-​៣​ ​សម្រាប់​ការប្រកួត​ទី២​ ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ ​ពានរង្វាន់​យុវជន​អាស៊ាន​អាយុ​ក្រោម១៨ឆ្នាំ​ ​AFF​ ​U18​ ​Championship​ ​នៅ​ថ្ងៃទី៩​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​នៅ​ឯ​ប្រទេស​វៀតណាម​ ​។​

​កម្ពុជា​ ​រក​គ្រាប់​បាល់​ដោយ​កីឡាករ​ ​តុលា​ ​និង​គ្រាប់​ទីពីរ​ ​ជា​បាល់​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួនឯង​ដោយ​ខ្សែការពារ​ថៃ​។​ ​ចំណែក​ ​២គ្រាប់​ជ័យជម្នះ​ ​ជា​ការ​ស៊ុត​យ៉ាង​អស្ចារ្យ​ ​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​ ​សៀង​ ​ចន្ធា​ ​។​ ​ក្រុម​កម្ពុជា​ ​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជប៉ុន​។​

​គ្រាប់​បាល់​របស់​កម្ពុជា​ ​និង​ ​ថៃ​ ​បាន​កើតឡើង​ក្នុង​តង់​ទីពីរ​ទាំងអស់​។​

​ប្រកួត​បន្ទាប់​ ​កម្ពុជា​ ​នឹង​ត្រូវ​ប៉ះ​ក្រុម​ ​ម៉ាឡេស៊ី​ ​នៅ​ថ្ងៃទី១១​ ​ខែសីហា​ ​ឆ្នាំ២០១៩​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង