បារី​អេឡិចត្រូនិក​ ​បង្ក​ឱ្យ​អ្នក​ជក់​ ​ប្រកាច់​ជាង១០០ករណី​ ​អាមេរិក​ព្រមាន​ក្រុមហ៊ុន​ ​៤​

សហរដ្ឋអាមេរិក​ ​៖​ ​យើង​ប្រាកដជា​ដឹង​ហើយ​ ​ជក់បារី​នាំ​ឱ្យ​ខូចសុខភាព​ ​ជាពិសេស​ ​គឺ​សួត​តែម្ដង​ ​ហើយ​ការផ្លាស់ប្ដូរ​ពី​ការ​ជក់បារី​ធម្មតា​ ​ទៅ​ជក់បារី​អេឡិចត្រូនិក​ ​ក៏​មាន​សេចក្តី​រាយការណ៍​ជាច្រើន​ ​បញ្ជាក់​ថា​ ​ប៉ះពាល់​ដល់​សុខភាព​ ​។​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​ ​www.hellokrupet.com​ ​។​

​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​អាមេរិក​ ​(​FDA​)​ ​បញ្ជាក់​ថា​ ​អាការៈ​ប្រកាច់​ ​និង​រោគសញ្ញា​ប្រព័ន្ធ​ប្រសាទ​ ​១២៧ករណី​ ​ពាក់ព័ន្ធ​នឹង​ការ​ជក់បារី​អេឡិចត្រូនិក​ ​ចាប់ពី​ឆ្នាំ២០១០​-​២០១៩​ ​។​ ​នៅ​ខែមេសា​ ​ឆ្នាំ២០១៩​ ​FDA​ ​ទទួល​បាន​រាយការណ៍​ពី​ករណី​ប្រកាច់​ ​៣៥​ ​ករណី​ ​ពាក់ព័ន្ធ​នឹង​ការ​ជក់បារី​អេឡិចត្រូនិក​ ​ដោយ​ភាគច្រើន​ជា​អ្នកប្រើ​ប្រាស់​វ័យក្មេង​ ​។​ ​ចាប់តាំងពី​នោះ​ ​មកដល់​បច្ចុប្បន្ន​ ​FDA​ ​ទទួល​បានការ​រាយការណ៍​ពី​ការប្រកាច់​ចំនួន​ ​៩២ករណី​ទៀត​ ​ប៉ុន្ដែ​ពុំ​បាន​ប្រកាស​ពី​លក្ខណៈ​នៃ​ករណី​នី​មួយ​ៗ​នោះ​ទេ​ ​។​

​នៅ​ថ្ងៃទី៨​ ​ខែសីហា​ ​២០១៩​ ​FDA​ ​ក៏បាន​ចេញ​លិខិត​ព្រមាន​ក្រុមហ៊ុន​ចំនួន​ ​៤​ ​ដោយ​ចោទ​ថា​ ​លក់​ទឹក​បារី​អេឡិចត្រូនិក​ ​និង​ថ្នាំជក់​ ​Hookah​ ​អត់ច្បាប់​ ​។​ ​យោង​តាម​ ​FDA​ ​ផលិតផល​បារី​អេឡិចត្រូនិក​អត់ច្បាប់​ជាច្រើន​ ​ត្រូវ​បាន​ដាក់​លក់​ក្នុង​ទីផ្សារ​អាមេរិក​ ​ដោយសារ​ក្រុមហ៊ុន​បាន​ណែនាំ​ពី​ផលិតផល​ទាំងនោះ​ ​មុន​អាជ្ញាធរ​ ​FDA​ ​ឯកភាព​អនុញ្ញាត​ឱ្យ​ដាក់​លក់​។​

​ក្រុមហ៊ុន​លក់​បារី​អេឡិចត្រូនិក​អត់ច្បាប់​ទាំង​ ​៤​ ​នោះ​ ​មាន​ដូចជា​ ​Mighty​ ​Vapors​,​ ​Liquid​ ​Labs​,​ ​V8P​ ​Juice​ ​International​ ​និង​ ​Hookah​ ​Imports​។​ ​ក្រុមហ៊ុន​ទាំង​ ​៤នេះ​ ​មាន​ទឹក​បារី​អេឡិចត្រូនិក​ ​និង​ថ្នាំជក់​ ​Hookah​ ​សរុប​រួមគ្នា​ ​ចំនួន​ ​៤៤​ ​រសជាតិ​។​ ​អាជ្ញាធរ​ ​FDA​ ​ទុក​ពេល​ ​១៥ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ទាំង​ ​៤​ ​ដោះស្រាយ​កង្វល់​ដែល​ ​FDA​ ​បាន​ព្រមាន​ ​បើ​ពុំ​ដូច្នោះ​ទេ​ ​នឹង​មាន​វិធានការ​បន្ដ​ទៀត​ ​ដូចជា​ ​ការ​រឹបអូស​ជាដើម​។​

​ការព្រមាន​របស់​អាជ្ញាធរ​ ​FDA​ ​បន្ទាប់ពី​មាន​យុវជន​អាមេរិក​ជាច្រើន​ ​ប្រើប្រាស់​បារី​អេឡិចត្រូនិក​ ​រួម​ជាមួយ​ការ​រួមគ្នា​របស់​សមាគម​សុខាភិបាល​ជាច្រើន​ ​ប្ដឹង​ទៅ​អាជ្ញាធរ​ ​ឱ្យ​ផ្អាក​ការពិនិត្យ​លើ​សុវត្ថិភាព​ ​និង​ផល​ប៉ះពាល់​សុខភាព​នៃ​បារី​អេឡិចត្រូនិក​ ​៕

You can share this !

Loading...
អត្ថបទទាក់ទង