តួលេខ​ខ្ពស់​ជាងគេ​ ​អ្នក​ស្លាប់​ដោយ​ជំងឺគ្រុនឈាម​នៅ​ហ្វីលីពីន​ ​កើន​លើស​ ​៦០០នាក់​

​ហ្វីលីពីន​ ​៖​ ​ជំងឺគ្រុនឈាម​ ​បាន​រាលដាល​យ៉ាង​ខ្លាំង​ ​ក្នុង​តំបន់​អាស៊ាន​ ​នៅ​ឆ្នាំ២០១៩នេះ​ ​ដោយ​ប្រទេស​ហ្វីលីពីន​ ​បាន​រងគ្រោះ​ខ្លាំង​ជាងគេ​ ​បន្ទាប់ពី​ថៃ​ ​វៀតណាម​ ​និង​ខ្មែរយើង​។​

​គិត​ចាប់តាំងពី​ដើមឆ្នាំ​មក​ ​អ្នក​ស្លាប់​ដោយ​ជំងឺគ្រុនឈាម​ ​នៅក្នុង​ប្រទេស​ហ្វីលីពីន​ ​បាន​កើនឡើង​រហូតដល់​ ​៦២២នាក់​ ​ហើយ​អាជ្ញាធរ​ប្រទេស​នេះ​ ​បាន​ប្រកាស​អាសន្ន​ពី​ជំងឺគ្រុនឈាម​ ​តាំងពី​ខែកក្កដា​ ​មក​ម្ល៉េះ​។​ ​នេះ​បើ​តាម​ក្រសួងសុខាភិបាល​ហ្វីលីពីន​ ​ដែល​ត្រូវ​ដកស្រង់​ផ្សាយ​ដោយ​គេហទំព័រ​ ​www.hellokrupet.com​ ​។​

​ចំណែក​អ្នក​កើតជំងឺ​គ្រុនឈាម​ ​គិត​ត្រឹម​ថ្ងៃទី២០​ ​ខែកក្កដា​ ​២០១៩​ ​មាន​ចំនួន​ប្រមាណ​ ​១៤៦.០០០នាក់​ ​កើនឡើង​ ​៩៨​%​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ ​នៅ​ឆ្នាំ​ ​២០១៨​ ​។​

​លោក​ ​Francisco​ ​Duque​ ​រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​ហ្វីលីពីន​ ​បាន​បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ ​កាលពី​ថ្ងៃទី៧​ ​ខែសីហា​ ​២០១៩​ ​ថា​ ​តាម​ទិន្នន័យ​ ​ជំងឺគ្រុនឈាម​ ​មាន​ប្រមាណ​ ​៥.១០០​ ​ករណី​ ​ក្នុង​មួយ​សប្ដាហ៍​ ​ហើយ​នេះ​ជា​តួលេខ​ខ្ពស់​បំផុត​ ​។​

​ដើម្បី​បំបាត់​ជំងឺគ្រុនឈាម​ ​ចាប់តាំងពី​ខែកក្កដា​មក​ ​អាជ្ញាធរ​សុខាភិបាល​ហ្វីលីពីន​ ​បាន​ពង្រាយ​ពេទ្យ​រាប់​រយ​នាក់​ ​ទៅតាម​មន្ទីរពេទ្យ​ខេត្ត​ ​និង​ស្រុក​ ​និង​ផ្ដល់​ជំនួយ​បន្ទាន់​ ​ទៅកាន់​តំបន់​មានការ​ផ្ទុះ​ជំងឺគ្រុនឈាម​។​

​ជាង​នេះ​ទៅទៀត​ ​ហ្វីលីពីន​ ​កំពុង​ពិចារណា​យក​វ៉ាក់សាំង​ចាស់​ ​(​Dengvaxia​)​ ​មក​ប្រើប្រាស់​ឡើងវិញ​ផង​ដែរ​។​ ​វ៉ាក់សាំង​នេះ​ ​ផលិត​ដោយក្រុម​ហ៊ុន​បារាំង​ ​ហើយ​ត្រូវ​សង្ស័យ​ថា​ ​បង្ក​ឱ្យ​ក្មេង​ ​៤នាក់​ ​ឈឺ​រហូតដល់​បាត់បង់ជីវិត​ ​កាលពី​ឆ្នាំ២០១៧​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង