ពលរដ្ឋ២នាក់​ប្តី​ប្រពន្ធ​ ​បាន​ស្លាប់​ដោយសារ​រលំ​បាក់​របង​សង្កត់​លេី​នៅ​ក្រុង​ព្រះសីហនុ​

​ព្រះសីហនុ​៖​ ​ពលរដ្ឋ២នាក់​ប្តី​ប្រពន្ធ​ ​បាន​ស្លាប់​បា់​បង់ជីវិត​ ​ដោយសារ​រលំ​បាក់​របង​សង្កត់​លេី​នៅ​ក្រុង​ព្រះសីហនុ​ស្ថិតនៅ​សង្កាត់​លេខ១ក្រុង​ព្រះសីហនុ​ ​នា​ព្រឹក​ទី​ ​៩​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​ក្រោយ​ទទួលរង​ឥទ្ធិពល​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​យប់​ថ្ងៃ៨សីហា​។​

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​ធ្វេី​ការ​ជា​កម្មករ​សំណង់​ ​ក្នុង​នោះ​បុរស​ជា​ ​ប្តី​ឈ្មោះ​ ​ស៊ុន​ ​គឹ​ម​សាន្ត​ ​អាយុ៥៤ឆ្នាំ​ ​និង​ស្ត្រីជា​ប្រពន្ធ​ឈ្មោះ​ ​សេង​ ​ញេន​ ​អាយុ៥៦ឆ្នាំ​ ​។​

​សូម​បញ្ជាក់​ថា​ ​គិត​មក​ត្រឹម​ថ្ងៃត្រង់​ថ្ងៃទី៩​ ​ខែសីហា​ ​ឆ្នាំ២០១៩នេះ​ ​មាន​មនុស្ស៣នាក់​ហើយ​បាន​ស្លាប់​ ​ក្រោយ​មាន​គ្រោះ​ធម្មជាតិ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ខេត្ត​ព្រះសីហនុ​ ​ក្នុង​នោះ​ ​ក្រៅពី​ជនរងគ្រោះ​ទាំង២នាក់​នៅ​ក្រុង​ព្រះ​សី​ហនុ​ក៍​មាន​ជនរងគ្រោះ​ម្នាក់​ជា​មេការ​ជនជាតិ​ចិន​ ​បាន​ស្លាប់​ដោយ​ការ​រលំ​របង​សង្កត់​លើ​ដូចគ្នា​នៅ​ឃុំ​បិតត្រាំង​ស្រុក​ព្រៃនប់​។​

​ចំពោះ​ហេតុការណ៍​នេះ​ ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ ​ក៍​បាន​ចេញ​ការ​អំពាវនាវ​ឱ្យ​គ្រប់ការ​ដ្ឋាន​សំ​ណង់​ផ្សេង​ៗ​បង្កើន​ការ​ប្រុង​ប្រយត្ន័​ ​ពិសេស​ប្រជាពលរដ្ឋ​នៅ​តាម​ទីតាំង​ដែល​ប្រឈម​ខ្លាំង​ ​ស្រប​ពេល​ដែល​វិធានការ​សង្គ្រោះ​នានា​កំពុង​ធ្វើឡើង​យ៉ាងសកម្ម​ ​ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពីអ​ភិបាល​ខេត្ត​ព្រះសីហនុ​លោក​ ​គួច​ ​ចំ​រេីន​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង