តោះ​ ​សាក​ប្រៀបធៀប​ ​Note​ ​10​+​ ​ជាមួយ​ ​P30​ ​Pro​ ​ប៉ុន្មាន​ចំណុច​នេះ​មើល​!​

​អន្តរជាតិ​៖​ ​ការប្រកួត​ប្រជែង​គ្នា​នៅក្នុង​ទីផ្សារ​ស្មា​ត​ហ្វូ​នដំ​ណើរ​ការ​ដោយ​ប្រព័ន្ធ​ ​Android​ ​កាន់តែ​ឡើង​កម្តៅ​ខ្លាំង​ឡើង​ៗ​ ​រវាង​ ​Huawei​ ​និង​ ​Samsung​ ​ស្រប​ពេល​ដែល​ ​Samsung​ ​ទើបតែ​សម្ពោធ​ ​Samsung​ ​Note​ ​10​+​ ​។​ ​សម្រាប់​ ​Huawei​ ​P30​ ​សេរ៊ី​នៅតែ​ជា​ស្មា​ត​ហ្វូ​ន​លំដាប់​កំពូល​ ​ដែល​ទទួល​បានការ​ពេញនិយម​ខ្លាំង​ ​ហើយ​ ​P30​ ​Pro​ ​បាន​ឈ្នះ​ពានរង្វាន់​ស្មា​ត​ហ្វូ​ន​ល្អ​បំផុត​ជាច្រើន​បន្តបន្ទាប់​ ​។​ ​P30​ ​Pro​ ​ជា​ស្មា​ត​ហ្វូ​នដែ​លមា​នកា​រប្រ​កួត​ប្រជែង​ខ្លាំង​ជាមួយ​ស្មា​ត​ហ្វូ​នដ​ទៃ​នៅ​លើ​ទីផ្សារ​។​ ​ដូច្នេះ​បើ​យើង​ធ្វើការ​ប្រៀបធៀប​រវាង​ ​Note​ ​10​+​ ​និង​ ​P30​ ​Pro​ ​តើ​អ្នក​គួរ​ជ្រើសរើស​មួយ​ណា​?​ ​

  • កាមេរ៉ា​ក្រោយ​៖ ​ក្រុមហ៊ុន​នី​មួយ​ៗ​ ​បាន​សំញែង​សាច់ដុំ​ដាក់គ្នា​លើ​កាមេរ៉ា​ក្រោយ​ ​។​ ​ទាំង​ ​Note​ ​10​+​ ​ទាំង​ ​P30​ ​Pro​ ​សុទ្ធតែ​ ​បំពាក់​ដោយ​កាមេរ៉ា​បួន​គ្រាប់​ ​។​ ​កាមេរ៉ា​របស់​ ​P30​ ​Pro​ ​បាន​សហជា​មួយ​ ​Leica​ ​មាន​ទំហំ​ ​40​+​20​+​8MP​ ​ព្រមទាំង​កាមេរ៉ា​មួយ​គ្រាប់​ទៀត​ជា​ប្រភេទ​ ​TOF​ ​Depth​ ​Sensor​ ​។​ ​ចំណែក​ឯ​ ​Samsung​ ​វិញ​ ​ក៏បាន​បន្ថែម​ ​TOF​ ​sensor​ ​នៅ​លើ​ ​Galaxy​ ​Note​ ​10​+​ ​ដែរ​ ​ប៉ុន្តែ​កាមេរ៉ា​បី​គ្រាប់​ទៀត​មាន​ទំហំ​ត្រឹមតែ​ ​12​+​12​+​16MP​ ​ដែល​តូចជាង​ ​P30​ ​Pro​ ​។​ ​និយាយ​មែនទែន​ទៅ​ ​ហាក់បីដូចជា​ខកចិត្ត​បន្តិច​ ​ដែល​ ​Note​ ​10​+​ ​មិនសូវ​មានការ​ផ្លាស់​ប្តូរ​ថ្មី​ៗ​ច្រើន​ប៉ុន្មាន​ទេ​ ​លើ​កាមេរ៉ា​ចម្បង​ ​មាន​ទំហំ​ត្រឹមតែ​ ​12MP​ ​។​ ​មិន​តែប៉ុណ្ណោះ​ ​TOF​ ​Sensor​ ​និង​មុខងារ​ ​night​-​mode​ ​camera​ ​របស់​ ​Note​ ​10​+​ ​ដូចជា​មិន​សូ​វឡួ​យសោះ​ ​ប្រសិនបើ​យើង​ប្រៀបធៀប​ទៅមុខ​ងា​រហ្សូម​ដល់​ឋាន​ព្រះច័ន្ទ​ ​បាន​ ​50X​ ​និង​ថតរូប​នៅ​ទី​ងងឹត​របស់​ ​P30​ ​Pro​ ​។​
  • កាមេរ៉ា​មុខ​៖ ​ប្រកួត​ជាមួយ​កាមេរ៉ា​មុខ​របស់​ ​P30​ ​Pro​ ​ម៉េច​រួច​ ​បើ​កាមេរ៉ា​មុខ​របស់​ ​P30​ ​Pro​ ​ទំហំ​ឡើង​ដល់​ ​32MP​ ​ឯណោះ​ ​រីឯ​ ​Note10​+​ ​ទំហំ​តែ​ ​10MP​ ​ហ្នឹង​!​ ​មួយវិញទៀត​ ​Samsung​ ​បាន​ធ្វើការ​ផ្លាស់​ប្តូរ​កំរិត​ ​apeature​ ​ពី​ ​f1.9​ ​ទៅ​ ​f2.2​ ​ប៉ុន្តែ​បើ​និយាយ​មែនទែន​ទៅ​ ​កំរិត​ ​apeature​ ​តូចជាង​ ​ហាក់បី​គ្រាន់បើ​ជាង​ ​។​
  • ថាមពល​ថ្ម​៖ Note​ ​10​+​ ​មាន​ថាមពល​ថ្ម​ ​4300​ ​mAh​ ​ចំណែក​ឯ​ ​P30​ ​Pro​ ​4200mAh​ ​។​ ​Samsung​ ​ប្រើ​បច្ចេកវិទ្យា​សាក​ថ្ម​ ​45W​ ​រីឯ​ ​P30​ ​Pro​ ​40W​ ​សាក​ថ្ម​បាន​ឡើង​បែប​ ​SuperCharge​។​ ​បើ​និយាយ​ពី​ថាមពល​ថ្ម​ ​ដឹង​តែ​ ​Samsung​ ​ខ្លាំង​ជាង​ហើយ​ ​ប៉ុន្តែ​ប្រយ័ត្ន​ភ្លេច​រឿង​អតីត​ណា​ ​កាល​ ​Note​ ​7​ ​នោះ​ផ្ទុះឡើង​កក្រើក​ពិភព​គុណ​ ​អីចឹង​ហើយ​បាន​ជា​កាលពី​ជំនាន់​ ​Note​ ​8​ ​កាត់បន្ថយ​ថាមពល​ថ្ម​មក​សល់​ត្រឹមតែ​ ​3,300​ ​mAh​ ​ដែល​កាលពី​ ​Note​ ​7​ ​ថាមពល​ថ្ម​ដល់ទៅ​ ​3,500​ ​mAh​ ​។​ ​ម៉េច​បាន​ ​Note10​+​ ​នេះ​ ​Samsung​ ​ក្លាហាន​ណាស់​ ​ហ៊ាន​ដាក់​ដល់​ ​4,300​ ​mAh​ ​ប៉ុន្តែ​ចាំ​មើល​ៗ​ ​ម៉េច​ដែរ​បើ​ធំ​អីចឹង​ ​។​ ​
  • ការរចនា​ ​និង​បន្ទះ​ឈី​បថ្មី​៖ បើ​មើល​ពីក្រោយ​ ​អត់មាន​ ​logo​ ​របស់​ ​Samsung​ ​ទេ​នោះ​ ​ឡើង​ច្រលំ​គ្នា​រវាង​ ​Note​ ​10​+​ ​ជាមួយ​ ​P30​ ​Pro​ ​សូម្បី​តែ​ព​ណ៍​ ​ក៏​អីចឹង​ដែរ​!​ ​ហើយ​ ​P30​ ​Pro​ ​ចេញ​ឡើង​ប៉ុន្មាន​ខែ​ហើយ​ ​Samsung​ ​ទើបតែ​ចេញ​មក​អីចឹង​ដែរ​ ​។​ ​មិន​តែប៉ុណ្ណោះ​ ​Note​ ​10​+​ ​ក៏បាន​ប្រើប្រាស់​ ​បន្ទះ​ឈីប​ ​7mn​ ​ប៉ុន្តែ​មាន​អារម្មណ៍​ថា​ស្រ​ដែង​ៗ​អី​អត់​ចុះ​?​ ​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​ ​តាំងពី​ប៉ុន្មាន​ខែមុន​មក​ហើយ​ ​ដូច្នេះ​ដូច​មិន​មានអី​ថ្មី​ផង​ហ្នឹង​ ​។​ ​
  • តម្លៃ​៖ ​P30​ ​Pro​ ​មានតម្លៃ​ ​$​899​ ​រីឯ​ ​Note​ ​10​+​ ​មានតម្លៃ​រហូតដល់​ ​$​1059​!​

​ដូច្នេះ​ឥលូវ​គិត​ម៉េច​?​ ​រវាង​ ​P30​ ​Pro​ ​និង​ ​Note​ ​10​+​ ​មួយ​ជ្រើសរើស​យក​មួយ​ណា​?​ ​ប្រសិនបើ​អ្នកចាប់​អារម្មណ៍​ ​P30​ ​Pro​ ​នេះ​ជា​ប្រូ​ម៉ូ​សិន​ពិសេស​!​

You can share this !

Loading...
អត្ថបទទាក់ទង