រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ ​ប្រាប់​មន្ត្រី​គយ​នៅ​ច្រក​ទ្វារ​ព្រំដែន​ ​ខិតខំ​ទប់ស្កាត់​ការ​រត់ពន្ធ​ខុសច្បាប់​ ​ឱ្យ​មានប្រសិទ្ធភាព​ ​

​ព្រៃវែង​៖​ ​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ប្រាប់​ឱ្យ​សាខា​គយ​ ​និង​រដ្ឋាករ​ ​ជាពិសេស​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ជាប់​ប្រទេស​វៀតណាម​ ​បន្ត​ការ​ខិតខំ​អនុវត្ត​ការងារ​ប្រមូល​ពន្ធគយ​ ​ជាពិសេស​ទប់ស្កាត់​ការ​រត់ពន្ធ​ខុសច្បាប់​ឱ្យ​មាន​ប្រសិទ្ធ​ ​ដើម្បី​គៀង​គរ​រកចំណូល​ ​ប្រមូល​ចូល​ថ​វិការ​ជាតិ​ ​។​

​ការណែនាំ​នេះ​ ​បាន​ធ្វើឡើង​ខណៈ​ដែល​លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ការងារ​គ្រប់គ្រង​ ​នៅ​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​កោះ​ការ​ ​ស្ថិត​ក្នុង​ស្រុក​ពាមជរ​ ​ខេត្តព្រៃវែង​ ​នៅ​ថ្ងៃទី០៩​ ​ខែសីហា​នេះ​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​បាន​លើកឡើង​ថា​ ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​បាន​ដាក់ចេញ​នូវ​គោលការណ៍​ជាច្រើន​ ​ជាពិសេស​ការអនុវត្ត​មិន​មាន​បង្កើន​អត្រាពន្ធ​ ​ឬ​បង្កើត​ពន្ធ​ថ្មី​,​ ​ការ​ពង្រឹង​ច្បាប់​,​ ​និង​បទប្បញ្ញត្តិ​ដែល​មានស្រាប់​ ​និង​ពង្រឹង​ការគ្រប់គ្រង​ការ​ប្រមូល​ចំណូល​ឱ្យ​អស់​សក្តា​នុ​ពល​ដែល​មានស្រាប់​ ​ការធានា​ឱ្យ​បាន​នូវ​ភាព​ងាយស្រួល​ ​និង​ភាព​ត្រឹមត្រូវ​នៃ​ការ​បង់ពន្ធ​ ​ដោយ​អនុវត្ត​តាម​យុទ្ធ​សាស្រ្ត​គៀង​គរ​ចំណូល​ឱ្យ​បាន​ម៉ឺងម៉ាត់​ ​ ​។​

​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ​បន្ត​ថា​ ​ដើម្បី​អនុវត្ត​ការ​គៀង​គរ​ចំណូល​ឱ្យ​មានប្រសិទ្ធភាព​ ​អង្គភាព​គយ​ ​និង​រដ្ឋាករ​ ​នៅ​តាម​ច្រក​ទ្វារ​ទាំងអស់​ ​ជាពិសេស​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​នៅ​តាម​ច្រក​ទ្វារ​នេះ​ផ្ទាល់​ ​ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​ឱ្យ​បាន​ល្អ​ ​ជាពិសេស​ការ​បង្កើន​យកចិត្ត​ទុកដាក់​ខ្ពស់​ ​ក្នុង​ការទប់ស្កាត់​ការ​រត់ពន្ធ​ខុសច្បាប់​ ​។​ ​

​បើ​តាម​លោក​ ​កាំង​ ​លាង​ ​ប្រធាន​សាខា​គយ​ ​និង​រដ្ឋាករ​ ​ខេត្តព្រៃវែង​ ​បាន​ថ្លែង​ឱ្យ​ដឹង​ថា​ ​ខេត្តព្រៃវែង​មាន​ការិយាល័យ​ចំនួន​ ​៦កន្លែង​រួមមាន​ ​ការិយាល័យរដ្ឋបាល​ ​និង​គ្រប់គ្រង​,​ ​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ពាមមន្ទារ​,​ ​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​កោះសំពៅ​,​ ​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​បន្ទាយចក្រី​,​ ​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​កោះរកា​ ​និង​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​ម៉ឺនជ័យ​ ​។​

​ទាក់​ទង់​ការងារ​ប្រមូល​ចំណូល​ពន្ធ​ ​និង​អាករ​ ​នៅក្នុង២០១៨​ ​កន្លងមក​នេះ​ ​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​កោះរកា​ ​ប្រមូល​ចំណូល​ពន្ធ​បាន​ជាង​ ​១ម៉ឺន​លាន​រៀល​ ​ត្រូវ​ប្រមាណ​ជាង​ ​១០១​%​ ​នៃ​ផែនការ​ ​និង​បា​នប​ង្កា្រ​បកា​រនាំ​ទំនិញ​ខុសច្បាប់​ជាច្រើន​ដង​ផង​ដែរ​ ​៕​

អត្ថបទ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង