ក្រុមហ៊ុន​ចំនួន៣​ ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​មាន​ទំហំ​ទឹកប្រាក់​ ​១២លាន​ដុល្លារ​

ភ្នំពេញ​៖​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​CDC​ ​បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន៣​ ​ដើម្បី​ទទួល​បាន​សិទ្ធិ​វិនិយោគ​នៅ​កម្ពុជា​ ​។​ ​ ​ក្រុមហ៊ុន​ទាំង​បី​នេះ​ ​បាន​បោះទុន​វិនិយោគ​ ​ក្នុង​ទំហំ​ទឹកប្រាក់​ ​១២លាន​ដុល្លារ​ ​និង​អាចប​ង្កើត​កា​ងារ​បាន​ចំនួន​ ​៤.១៩៤​ ​កន្លែង​ ​។​

​បើ​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​ក្រុមហ៊ុន​វិនិយោគ​ទាំង​បី​នោះ​ ​រួមមាន​៖​

​១​-​ ​ក្រុមហ៊ុន​ ​EASTCROWN​ ​FOOTWEAR​ ​INDUSTRY​ ​CO​.​,​ ​LTD​.​ ​បោះទុន​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​ ​ដែល​មាន​ទីតាំង​វិនិយោគ​ ​ស្ថិតនៅ​ភូមិ​ទួល​រកា​ ​សង្កាត់​ចាក​អង្រែ​ក្រោម​ ​ខណ្ឌមានជ័យ​ ​រាជធានី​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៤លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១.៥២៩កន្លែង​ ​។​

​២​-​ ​ក្រុមហ៊ុន​ ​QY​ ​BAG​ ​&​ ​LUGGAGE​ ​(​CAMBODIA​)​ ​CO​.​,​ ​LTD​.​ ​បោះទុន​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង​ ​សង្កាត់​កន្ទោក​ ​ខណ្ឌ​កំបូល​ ​រាជធានី​ភ្នំពេញ​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៣,២លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១.០៧០កន្លែង​ ​។​

​៣​-​ ​ក្រុមហ៊ុន​ ​PRISTINE​ ​TEXTILE​ ​(​CAMBODIA​)​ ​CO​.​,​ ​LTD​.​ ​បោះទុន​បង្កើត​រោងចក្រ​កាត់ដេរ​ ​និង​ចាក់​សម្លៀកបំពាក់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​អគារ​លេខ៩​ ​ភូមិ​ព្រៃ​ខ្វាវ​ ​ឃុំ​រកាកោះ​ ​ស្រុក​គងពិសី​ ​ខេត្ត​កំពង់ស្ពឺ​ ​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៤,៨លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១.៥៩៥កន្លែង​ ​។​

​សូម​បញ្ជាក់​ថា​ ​ផ្អែក​តាម​ការ​កត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​សម្រាប់​រយៈពេល៥ឆ្នាំ​កន្លងទៅ​ ​(​២០១៤​-​២០១៨​)​ ​ស្ថានភាព​វិនិយោគ​របស់​កម្ពុជា​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ​ដោយ​កម្ពុជា​ ​បាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​ ​៩៥៩គម្រោង​ ​ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​ ​២៣ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ដែល​អាចប​ង្កើត​ការងារ​ចំនួន​ ​១លាន​កន្លែង​ ​។​

​ដោយឡែក​ ​សម្រាប់​ឆមាស​ទី១​ ​ឆ្នាំ២០១៩​ ​គម្រោង​វិនិយោគ​ត្រូវ​បាន​អនុម័ត​ ​មាន​ចំនួន​ ​១៥៣គម្រោង​ ​ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ​៥.២ពាន់​លាន​ដុល្លារ​អាមេរិក​ ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆមាស​ទី១​ ​ឆ្នាំ២០១៨​ ​ចំនួន​គម្រោង​មានការ​កើនឡើង​ ​៤៨គម្រោង​ ​ខណៈ​ដែល​ទុន​វិនិយោគ​មានការ​កើនឡើង​ប្រមាណ​ ​២ពាន់​លាន​ដុល្លារ​អាមេរិក​ ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង