Arsenal​ ​ឈាន​ដល់​កិច្ច​ព្រមព្រៀង​នាំ​យក​ ​David​ ​Luiz​

​អង់គ្លេស​៖​ ​Arsenal​ ​បាន​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​ ​៨​ ​លាន​ផោន​ជាមួយ​ក្រុម​តោ​ខៀវ​ ​Chelsea​ ​ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែការពារ​ ​David​ ​Luiz​ ​។​

​យោង​តាម​សារព័ត៌មាន​ ​BBC​ ​Sport​ ​បានឱ្យ​ដឹង​ថា​ ​កីឡាករ​វ័យ​ ​៣២ឆ្នាំ​រូប​នេះ​ ​បាន​យល់ព្រម​លើ​កិច្ចសន្យា​រយៈពេល​ ​២​ ​ឆ្នាំ​នៅ​ឯ​កីឡដ្ឋាន​ ​Emirates​ ​។​ ​ហើយ​កីឡាករ​អន្តរជាតិ​ប្រេស៊ីល​នេះ​ ​នឹង​ទទួលការ​ត្រួតពិនិត្យ​សុខ​ភា​ពភ្លាម​ៗ​ ​មុន​ពេល​ទីផ្សារ​ដោះដូរ​នៅ​អង់គ្លេស​បិទទ្វារ​។​

​Arsenal​ ​ដូចជា​មមាញឹក​នឹង​រឿង​តំបន់​ការពារ​បន្តិច​ ​ក្រោយ​លក់​ខ្សែការពារ​ ​Koscielny​ ​ទៅ​ឱ្យ​ភាគី​បារាំង​ ​Bordeaux​ ​ក្នុង​តម្លៃ​ ​៥​ ​លាន​អឺ​រ៉ូ​ ​ហើយ​ពួកគេ​ ​ក៏​កំពុងតែ​តាម​ទិញ​ខ្សែការពារ​ស្លាប​ឆ្វេង​ ​Tierney​ ​ផង​ដែរ​៕​

ប្រភព៖ trollkhmer

You can share this !

Loading...
អត្ថបទទាក់ទង