ក្រុមហ៊ុន​កូរ៉េ​ ​យល់ព្រម​ជួសជុល​ផ្លូវជាតិ​លេខ២១​ ​ឡើងវិញ​ ​ត្រង់​ផ្នែក​ខ្លះ​ ​មិន​ស្របតាម​បច្ចេកទេស​

ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​Hanshin​ ​Engineering​ ​and​ ​Construction​ ​Co​.​,​ ​Ltd​ ​ដែល​ទទួល​គម្រោង​សាងសង់​ពី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​យល់ព្រម​ជួសជុល​ផ្នែក​ខ្លះ​នៃ​កំណាត់ផ្លូវ​ជាតិ​លេខ២១​ ​ដែល​សាងសង់​មិន​ស្របតាម​លក្ខណៈ​បច្ចេកទេស​ ​។​

​ការយល់ព្រម​នេះ​ ​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ជាមួយ​ប្រតិភូ​ក្រុមហ៊ុន​ ​Hanshin​ ​Engineering​ ​and​ ​Construction​ ​Co​.​,​ ​Ltd​ ​ដឹកនាំ​ដោយ​លោក​ ​Choi​ ​Young​ ​Sun​ ​ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ ​។​

​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​និង​វិទ្យាស្ថាន​ ​KICT​ ​(​Korea​ ​Institute​ ​of​ ​Civil​ ​Engineering​ ​and​ ​Building​ ​Technology​)​ ​បាន​រក​ឃើញថា​ ​ផ្នែក​ខ្លះ​នៃ​កំណាត់ផ្លូវ​ជាតិ​លេខ២១​ ​សាងសង់​មិន​ស្របតាម​លក្ខណៈ​បច្ចេកទេស​ ​ដោយ​ត្រង់​ចំណុច​ដែល​បាន​ជួសជុល​រួច​ ​មានស្នាម​បែក​ ​ប្រេះ​ ​និង​សំបុក​មាន់​ជាច្រើន​កន្លែង​ ​និង​បាន​កំពុង​ទទួលរង​ការ​ខូច​ខា​ត​បណ្តើរ​ៗ​ ​។​

​ជាមួយគ្នា​នោះ​ ​លោក​ ​Choi​ ​Young​ ​Sun​ ​ប្រធាន​ក្រុមហ៊ុន​សាងសង់​ ​បាន​លើកឡើង​ថា​ ​ក្រុមហ៊ុន​ទទួលស្គាល់​ថា​ ​ផ្នែក​ខ្លះ​នៃ​កំណាត់ផ្លូវ​ជាតិ​លេខ២១នេះ​ ​សាងសង់​មិន​ស្របតាម​លក្ខណៈ​បច្ចេកទេស​តាម​ការ​លើកឡើង​ដោយ​ ​KICT​ ​និង​បាន​យល់ព្រម​ដោះស្រាយ​ ​និង​អនុវត្ត​ផែនការ​ជួសជុល​ដែល​បាន​បញ្ជាក់​ក្នុង​របាយការណ៍​របស់​ ​KICT​ ​។​

​ជាមួយ​នេះ​ ​ក្រសួង​ ​ក៏បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​ពិនិត្យ​លទ្ធភាព​អ៊ុត​កៅស៊ូ​ ​AC​ ​បន្ថែម​ពីលើ​ចំនួន​បី​សង់ទីម៉ែត្រ​ទៀត​ ​បន្ទាប់ពី​ជួសជុល​រួច​ ​ដើម្បី​ធ្វើ​ឱ្យ​ផ្លូវ​នេះ​មាន​ភាពរឹងមាំ​ប្រើប្រាស់​យូរអង្វែង​ ​ដោយ​ផ្ដោត​លើ​គុណភាព​ជាចម្បង​មុននឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​។​

​ជា​ការ​ឆ្លើយតប​ ​លោក​ ​Choi​ ​Young​ ​Sun​ ​បាន​សន្យា​យក​សំណើ​នេះ​ទៅ​ពិភាក្សា​បន្ថែម​ជាមួយ​អ្នកជំនាញ​បច្ចេកទេស​របស់​ក្រុមហ៊ុន​ ​ដើម្បី​ពិនិត្យ​លទ្ធភាព​ ​ហើយ​សង្ឃឹមថា​ ​នឹងអាច​ផ្តល់​ចម្លើយ​វិជ្ជមាន​តប​ទៅតាម​សំណូមពរ​របស់ក្រ​សួង​ ​។​

​ក្រៅពី​ទទួល​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ២១​ ​នេះ​ ​ក្រុមហ៊ុន​ ​Hanshin​ ​Engineering​ ​and​ ​Construction​ ​Co​.​,​ ​Ltd​ ​ក៏បាន​ផ្តល់​នូវ​ជញ្ជីង​ថ្លឹង​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​បង្កប់​នៅក្នុង​ដី​ ​(​Weighs​ ​in​ ​motion​)​ ​និង​កាមេរ៉ា​ចាប់​ល្បឿន​រថយន្ត​ ​ដើម្បី​បំពាក់​លើ​ផ្លូវ​នេះ​ ​សំដៅ​ធានា​កុំឱ្យ​មាន​រថយន្ត​ដឹកទំនិញ​លើសកម្រិត​កំណត់​ ​និង​អាច​ឱ្យ​ផ្លូវ​នេះ​ប្រើប្រាស់​បាន​យូរអង្វែង​ ​។​

​សូមជម្រាប​ថា​ ​ផ្លូវជាតិ​លេខ២១​ ​តភ្ជាប់​ពី​ក្រុង​តាខ្មៅ​ ​ទៅកាន់​ស្រុក​កោះធំ​ ​ច្រក​អន្តរជាតិ​ជ្រៃធំ​ ​ជាប់​ប្រទេស​វៀតណាម​ ​មាន​ប្រវែង​ ​៦៣គីឡូម៉ែត្រ​ ​ជា​កម្ចី​ឥណទាន​កូរ៉េ​ខាងត្បូង​ ​តម្លៃ​ ​៥២,៥៤លាន​ដុល្លារ​អាមេរិក​ ​បូករួម​នឹង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន​ ​៩,០៦លាន​ដុល្លារ​អាមេរិក​ ​៕​

អត្ថបទ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង