ស្ថានីយ​ប្រេងឥន្ធនៈ​ ​ ​២ទីតាំង​ ​នៅ​ព្រែកឯង​ ​ត្រូវ​បាន​រក​ឃើញ​មាន​ភាព​មិន​ប្រក្រតី​

ភ្នំពេញ​៖​ ​មន្ត្រី​អគ្គនាយក​ដ្ឋាន​កាំកុងត្រូល​ ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ ​នាំ​យក​រថយន្ត​ពិសោធន៍​ចល័ត​ផ្នែក​ប្រេងឥន្ធនៈ​ ​ចុះ​ត្រួតពិនិត្យ​បណ្តា​ស្ថានីយ​/​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន​ ​៤ទីតាំង​ ​ស្ថិតនៅ​សង្កាត់​ព្រែកឯង​ ​ខណ្ឌ​ច្បារអំពៅ​ ​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃទី៨​ ​ខែសីហា​ ​ ​ឆ្នាំ២០១៩នេះ​ ​។​

​ក្នុង​ការ​ត្រួតពិនិត្យ​នេះ​ ​មន្ត្រី​ជំនាញ​ ​បាន​ធ្វើការវិភាគ​លើ​កម្រិត​សន្ទស្សន៍​អុក​តាន​របស់​ប្រេងសាំង​ ​សេ​តាន​របស់​ប្រេងម៉ាស៊ូត​ ​និង​ត្រួតពិនិត្យ​លើ​រង្វាស់​រង្វាល់​របស់​បណ្តា​ស្ថានីយ​/​ដេប៉ូ​ចែកចាយ​ទាំង៤​ ​ផង​ដែរ​ ​។​ ​ជា​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​ ​មន្រ្តី​ជំនាញ​បាន​រក​ឃើញ​ស្ថានីយ​/​ដេប៉ូ​ចែកចាយ​ប្រេងឥន្ធនៈ​ចំនួន​ ​០១ទីតាំង​មិន​មាន​អនុលោម​ភាព​ផ្នែក​គុណភាព​ ​និង​ស្ថានីយ​/​ដេប៉ូ​ចំនួន​ ​១ទីតាំង​ ​មិន​មាន​អនុលោម​ភាព​ផ្នែក​បរិមាណ​ ​។​

​មន្ត្រី​អគ្គនាយក​ដ្ឋាន​កាំកុងត្រូល​ ​បានឱ្យ​ដឹង​ថា​ ​ដោយសារ​នេះ​ជា​ការ​រក​ឃើញ​លើក​ទី១​ ​មន្រ្តី​ជំនាញ​បានឱ្យ​ម្ចាស់​ស្ថានីយ​/​ដេប៉ូ​ខាងលើ​ ​ធ្វើ​កិច្ចសន្យា​កែតម្រូវ​ភាព​មិន​អនុលោម​ខាងលើ​ ​។​ ​បើ​មន្រ្តី​កាំកុងត្រូល​រក​ឃើញ​កំហុស​លើក​ទី​ ​២​ ​មន្រ្តី​ជំនាញ​ ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ​៕​

ដោយ៖ គង់ ប៊ុនណា

You can share this !

Loading...
អត្ថបទទាក់ទង