គួរ​ឱ្យ​សង្វេគ​ ​និង​សោក​ស្តាយ​ជាមួយ​ក្រុម​គ្រួសារ​សិស្ស​ ​ដែល​ត្រូវ​ដើមត្នោត​រលំ​លើ​ស្លាប់​

កំពង់ឆ្នាំង​៖​ ​រន្ធត់​ណាស់​!​ ​ដើមត្នោត​ ​រលំ​ដួល​សង្កត់​លើ​ស្លាប់​សិស្ស​ម្នាក់​ ​និង​របួសធ្ងន់​ម្នាក់​ ​នៅ​ស្រុក​បរិបូណ៌​ ​ខេត្ត​កំពង់ឆ្នាំង​ ​។​ ​ហេតុការណ៍​នេះ​ ​បាន​កើតឡើង​នៅ​វេលា​ថ្ងៃត្រង់​ ​ថ្ងៃទី​ ​៨​ ​ខែសីហា​នេះ​ ​នៅ​ចំណុច​មុខ​សាលាបឋមសិក្សា​ ​ចំបក់​រង្សី​ ​ស្ថិត​ក្នុង​ភូមិ​ក្បាលដំរី​ ​ឃុំ​ត្រពាំងចាន់​ ​ស្រុក​បរិបូណ៌​ ​។​

​យោង​តាម​ប្រភព​ព័ត៌មាន​ ​បានឱ្យ​ដឹង​ថា​ ​មាន​ករណី​កាប់​ដើមត្នោត​រំលំ​ ​បណ្ដាល​ឱ្យ​សង្កត់​សិស្សសាលា​ចំនួន​ ​២​ ​នាក់​ ​ក្នុង​នោះ​ ​ម្នាក់​ស្លាប់​ ​និង​ម្នាក់​រង​របួសធ្ងន់​ ​។​ ​ក្មេង​រងគ្រោះ​ទាំងពីរ​នាក់​ ​មានឈ្មោះ​ ​សា​ ​ម៉ៃ​សំ​ ​ភេទ​ស្រី​ ​អាយុ​ ​១៤ឆ្នាំ​ ​បាន​ស្លាប់​ ​និង​ទី​ ​២​-​ឈ្មោះ​ ​សេន​ ​អា​លី​ ​ភេទប្រុស​ ​អាយុ​ ​១២​ ​ឆ្នាំ​ ​រង​របួសធ្ងន់​ ​។​ ​អ្នក​ទាំងពីរ​រស់​ ​នៅ​ភូមិ​ក្បាលដំរី​ ​ឃុំ​អន្សាចំបក់​ ​ស្រុក​ក្រគរ​ ​ខេត្ត​ពោធិ​សាត់​ ​។​

​ប្រភព​ដដែល​បញ្ជាក់​ថា​ ​ជនសង្ស័យ​ជា​អ្នក​អារ​ដើមត្នោត​ ​មាន​គ្នា​ពីរ​នាក់​ ​ឈ្មោះ​ ​តុល​ ​ណាង​ ​ភេទប្រុស​ ​អាយុ​ ​២៥​ ​ឆ្នាំ​ ​និង​ឈ្មោះ​ ​ផាន់​ ​ជីម​ ​ភេទប្រុស​ ​អាយុ​ ​២៦ឆ្នាំ​ ​អ្នក​ទាំងពីរ​រស់​ ​នៅ​ភូមិ​ក្បាលដំរី​ ​ឃុំ​ត្រពាំងចាន់​ ​ស្រុក​បរិបូណ៌​ ​ខេត្ត​កំពង់ឆ្នាំង​ ​។​

​បន្ទាប់ពី​កើតហេតុ​ ​ជនសង្ស័យ​ជា​អ្នក​អារ​ដើមត្នោត​ទាំងពីរ​នាក់​ ​ត្រូវ​បាន​កងរាជអាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​ ​៥០១​ ​ឃាត់ខ្លួន​បាន​ ​យក​ទៅ​សាកសួរ​ ​៕​

អត្ថបទ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង