គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​នឹង​បន្ត​ចុះទៅ​ខេត្ត​ចំនួន​ ​២ទៀត​ ​ដើម្បី​ពិនិត្យ​បទល្មើស​ព្រៃឈើ​

​ភ្នំ​ពេញៈ​ ​លោក​ ​អេង​ ​ហ៊ី​ ​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​បាន​អោយClick​ ​News​ ​ដឹង​តាម​ទូរសព្ទ​ថា​ ​បេ​សកម្ម​ការ​ចុះ​ត្រួតពិនិត្យ​ ​របស់​ ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​ដែល​ ​ដឹកនាំ​ ​ដោយ​ ​លោក​ ​នាយ​ឧត្តមសេនីយ៍​ ​សៅ​ ​សុខា​ ​អគ្គ​មេបញ្ជាការ​រង​ ​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​មេបញ្ជាការ​កង​រា​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ ​មិនទាន់​បញ្ចប់​នោះ​ទេ​ ​ដោយ​ ​លោក​បាន​ ​បន្ត​ថា​ ​បេ​សកម្ម​នេះ​ ​និង​ ​បន្ត​ទៅ​ខេត្ត​ ​ស្ទឹងត្រែង​ ​រតនគីរី​ ​និង​ ​ព្រះវិហារ​ដើម្បី​បន្ត​ ​ស្តាប់​របាយ​កា​រណ៏​ ​របស់​ខេត្ត​នី​មួយ​ៗ​ ​រហូត​ឈាន​ចុះទៅ​ពិនិត្យ​ជាក់ស្តែង​តែម្តង​។​

​គូសបញ្ជាក់​ថា​ ​នាយ​ឧត្តមសេនីយ៍​ ​សៅ​ ​សុខា​ ​អគ្គ​មេបញ្ជាការ​រង​ ​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​មេបញ្ជាការ​កង​រា​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ ​បាន​ដឹកនាំ​សម្របសម្រួល​ ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ ​និង​ស្តាប់​សេចក្តី​រាយការណ៍​អំពី​ការទប់ស្កាត់​ ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ ​តាម​បណ្តា​ខេត្ត​ត្បូងឃ្មុំ​ ​ខេត្តក្រចេះ​ ​ខេត្តមណ្ឌលគិរី​ ​ខេត្តរតនគិរី​ចាប់ពី​ថ្ងៃទី៥​ ​ដល់​ថ្ងៃទី៨​ ​ខែសីហា​ ​ឆ្នាំ២០១៩​។​

​បេសកកម្ម​របស់​គណៈកម្មការ​ជាតិ​នា​ពេលនេះ​ ​មាន​គោលដៅ​សំខាន់​ ​គឺ​ការពារ​ព្រៃឈើ​ ​ដែល​នៅសល់​ឲ្យគង់​វង្ស​ ​ពង្រឹង​ការអនុវត្ត​ច្បាប់​ ​ការពារ​វិនិយោគ​ទន់​ស្របច្បាប់​ ​បង្ក្រាប​ការបំពាន​ច្បាប់​។​

​នាយ​ឧត្តមសេនីយ៍​ ​សៅ​ ​សុខា​ ​បាន​ដាក់ចេញ​ជា​ទិសស្លោក​ចំនួន៤​ ​«​ប្រទេសជាតិ​ត្រូវតែ​ការពារ​ ​ប្រជាជន​ត្រូវតែ​បម្រើ​ ​ទាំងអស់គ្នា​គោរពច្បាប់​ ​និង​បទល្មើស​ត្រូវតែ​បង្ក្រាប​ដោយ​ម៉ឺងមាត់​»​។​

​ជា​លទ្ធផល​ ​បាន​រក​ឃើញ​នូវ​បញ្ហា​មួយចំនួន​ ​ដែល​បង្ក​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ ​ហើយ​ ​នាយ​ឧត្តមសេនីយ៍​ ​បាន​ដាក់ចេញ​នូវ​វិធានការ​បន្ទាន់​ ​និង​ការងារ​បន្ត​ធ្វើ​ដូច​ខាងក្រោម​៖

  • ​ទី១​៖​ ​ពង្រឹង​ការ​ចេញ​លិខិត​បទដ្ឋាន​នានា​ ​ពាក់ព័ន្ធ​នឹង​ផល​អនុផល​ព្រៃ​ ​ដីសម្បទាន​នានា​ ​ជាពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ ​អនុវត្ត​នីតិវិធី​ត្រឹមត្រូវ​
  • ​ទី២​៖​ ​ពង្រឹង​ការគ្រប់គ្រង​តាម​សមត្ថកិច្ច​របស់​ខ្លួន​
  • ​ទី៣​៖​ ​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ ​ណែនាំ​ក្រុមហ៊ុន​ឲ្យ​អនុវត្ត​តាម​កិច្ចសន្យា​ ​កិច្ច​ព្រមព្រៀង​ ​និង​សហការ​ឲ្យបាន​ល្អ​ ​ត្រឹមត្រូវ​តាមច្បាប់​
  • ​ទី៤​៖​ ​រួបរួម​គ្នា​ចូលរួម​ធ្វើការ​ល្បាត​ ​ពួនស្ទាក់​តាម​យន្តការ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​សំខាន់​មន្ត្រី​ជំនាញ​ទាំង២​ ​រដ្ឋបាល​ព្រៃឈើ​ ​បរិស្ថាន​ ​ត្រូវ​រៀបចំផែនការ​ ​ដឹកនាំ​ ​អនុវត្ត​ ​និង​មានការ​ដឺ​ក​នាំ​ត្រួតពិនិត្យ​ ​ពីសំណាក់​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​
  • ​ទី៥​៖​ ​បន្ត​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​ ​មធ្យោបាយ​ដែល​កែ​ច្នៃ​សម្រា​បតែ​បំផ្លាញ​ឈើ​ ​ត្រូវតែ​បន្ត​កម្ទេច​ចោល​ ​រី​ឯ​មធ្យោបាយ​ប្រើប្រាស់​ជា​ប្រយោជន៍​បាន​រក្សាទុក​ ​និង​ឈើ​ដែល​រឹបអូស​ការពារ​ ​កុំ​ឲ្យ​បាត់បង់​ ​កុំ​ឲ្យ​ឆេះ​ ​រក្សាទុក​រង​ចាំ​ការសម្រេច​។​

​នាយ​ឧត្តមសេនីយ៍​ ​សៅ​ ​សុខា​ ​បាន​បញ្ជាក់​ថា​ ​ការងារ​បន្ត​សុំ​ឲ្យ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ដល់​មន្ត្រី​ក្រោម​ឱវាទ​,​ ​សុំ​ពង្រឹង​ជំនាញ​បរិស្ថាន​ ​រដ្ឋបាល​ព្រៃឈើ​ ​ដោយធ្វើ​ផែនការ​ទប់ស្កាត់​ ​បង្ក្រាប​បទល្មើស​ព្រៃឈើ​,​ ​ពេល​មាន​កិច្ចប្រជុំ​សុំ​ដាក់​ខ្លឹមសារ​អំពី​ព្រៃឈើ​ធ្វើការ​ពិភាក្សា​ ​ដាក់ចេញ​ទិសដៅ​បន្ត​ ​និង​ត្រូវ​គ្រប់គ្រង​មន្ត្រី​របស់​ខ្លួន​ឲ្យបាន​ខ្ជាប់ខ្ជួន​ ​ត្រូវ​ធ្វើជា​គំរូ​៕​

អត្ថបទ គន្ធ តារាវិឆ័យ


You can share this !

Loading...
អត្ថបទទាក់ទង