តូប​លក់ដូរ​ចំនួន​ជិត​ ​១៥០តូប​ ​បាន​រង​ការ​ឆេះ​ទាំងស្រុង​ ​ដោយ​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​ត្រពាំង​រពៅ​

កំពត​៖​ ​សមត្ថកិច្ច​ ​បញ្ជាក់​ថា​ ​មូលហេតុ​នៃ​ការ​ឆាបឆេះ​ផ្សារ​សាមគ្គី​ត្រពាំង​រពៅ​ ​នៅ​យប់មិញ​នេះ​ ​គឺ​ដោយសារតែ​ការ​ឆ្លង​ចរន្ត​អគ្គិសនី​(​ទុស្សេ​ខ្សែរ​ភ្លើង​)​ ​និង​បាន​បណ្តាល​ឱ្យ​តូប​ចំនួន​ជិត​ ​១៥០​ ​ឆេះ​អស់ទាំង​ស្រុង​ ​។​

​អគ្គិភ័យ​ឆេះ​ផ្សារ​សាមគ្គី​ត្រពាំង​រពៅ​ ​ដែល​ស្ថិតនៅ​ក្នុង​ស្រុក​ទឹកឈូ​ ​ខេត្តកំពត​ ​ដែល​បាន​កើតឡើង​នៅ​ព្រលប់​ថ្ងៃទី០៧​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​និង​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ពន្លត់​បាន​ទាំងស្រុង​ ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ៥គ្រឿង​ ​ប្រើ​ទឹក​សរុប៣៥រថយន្ត​ ​។​

​ឧត្តមសេនីយ៍​ទោ​ ​ម៉ៅ​ ​ច័ន្ទ​មធុរិ​ទ្ធ​ ​ស្នងការ​នគរបាល​ខេត្តកំពត​ ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​ ​ក្នុង​ផ្សារ​សាមគ្គី​ត្រពាំង​រពៅ​ ​មាន​តូប​លក់ដូរ​សរុប​ចំនួន​ ​១៨៧តូប​ ​ក្នុង​នោះ​ឆេះ​អស់ទាំង​ស្រុង​ចំនួន​ ​១៤៧តូប​ ​ហើយ​មូលហេតុ​នៃ​ការ​ឆេះ​នេះ​ ​ដោយ​សារ​ទុស្សេ​ចរន្ត​អគ្គិសនី​ ​។​

​លោក​ ​ស្នងការ​ ​បាន​បន្ត​ថា​ ​ក្នុង​ប្រតិបត្តិ​ការ​ពន្លត់​អគ្គិភ័យ​នោះ​ ​សមត្ថកិច្ច​នគរបាល​ប្រើប្រាស់​ឡានទឹក​ចំនួន៥គ្រឿង​ ​ក្នុង​នោះ​ ​២គ្រឿង​ ​មក​ពីអ​ធិការ​ដ្ឋាន​ស្រុក​ព្រៃនប់​ ​ដោយ​ប្រើប្រាស់​អស់​ទឹក​ចំនួន៣៥ឡាន​ ​។​

​បើ​តាម​ ​លោកស្នងការ​ ​គ្រោះ​អគ្គិភ័យ​នេះ​ ​មិន​មាន​គ្រោះ​ថ្នា​ក់ដល​អាយុជីវិត​ ​និង​រង​របួស​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ​ ​សម្រាប់​ទំហំ​នៃ​ការខូចខាត​មិនទាន់​បាន់​ស្មាន​បាន​ ​ដោយ​សមត្ថកិច្ច​ ​កំពុងតែ​ធ្វើ​របាយការណ៍​ ​៕​

អត្ថបទ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង