​ច្បាស់ការ​ហើយ​!​ ​កំពូល​ស្មា​ត​ហ្វូ​នប្រើ​ ​5G​ ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ​គឺ​ ​Huawei​ ​Mate​ ​20​ ​X​ ​(​5G​)​

​ភ្នំពេញ​ ​៖​ ​Huawei​ ​Mate​ ​20​ ​X​ ​(​5G​)​ ​គឺជា​ស្មា​ត​ហ្វូ​នដំ​បូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​ ​ដែល​បញ្ជាក់​ថា​ ​អាច​ប្រើ​បណ្តាញ​សេវា​ ​5G​ ​បាន​ ​បន្ទាប់ពី​ការ​ធ្វើតេស្ត​លើ​បណ្តាញ​សេវា​របស់​ក្រុមហ៊ុន​ ​Metfone​ ​ដែល​ជា​ក្រុមហ៊ុន​ទូរ​ទម​នា​គមន៍​ឈានមុខ​មួយ​នៅ​ប្រទេស​កម្ពុជា​ ​។​ ​កំពូល​ស្មា​ត​ហ្វូ​ននេះ​ ​នឹង​ផ្តល់​បទពិសោធន៍​ថ្មី​ដ៏​អស្ចារ្យ​បំផុត​មិនធ្លាប់​មាន​ពីមុន​ ​ដល់​ប្រជាជន​កម្ពុជា​ ​លើ​ការប្រើ​ប្រាស់​បណ្តាញ​សេវា​ ​5G​ ​ជាមួយ​បច្ចេក​ដ៏​ទំនើប​ ​និង​ចុងក្រោយ​បំផុត​ ​។​

​កំពូល​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​Mate​ ​20​ ​X​ ​(​5G​)​ ​គឺជា​ស្មា​ត​ហ្វូ​នដំ​បូង​គេ​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ប្រើ​បណ្តាញ​សេវា​ ​5G​ ​ដែល​ដំណើរការ​ដោយ​បន្ទះ​ឈី​ប​ចុងក្រោយ​បង្អស់​របស់​ ​Huawei​ ​ជំនាន់​ ​5G​,​ ​Balong​ ​5000​ ​7mn​ ​និង​ ​Kirin​ ​980​ ​ដែល​ធ្វើ​ឱ្យ​កំពូល​ស្មា​ត​ហ្វូ​ននេះ​ ​ក្លាយជា​ស្មា​ត​ហ្វូ​នដំ​បូង​គេ​បង្អស់​ក្នុង​ពិភពលោក​ដំណើរការ​បណ្តាញ​សេវា​ ​5G​ ​។​

​កំពូល​ស្មា​ត​ហ្វូ​ននេះ​ ​មាន​អេក្រង់​ទំហំ​ធំ​រហូត​ ​7.2​ ​អ៊ីញ​ ​និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ ​Leica​ ​multi​-​focal​ ​imaging​ ​។​ ​លើស​ពីនេះ​ទៅទៀត​ ​Huawei​ ​Mate​ ​20​ ​X​ ​(​5G​)​ ​ដំណើរការ​ដោយ​ប្រព័ន្ធ​សាក​ថ្ម​ ​40W​ ​SuperCharge​ ​សាក​ថ្ម​បាន​លឿន​ដូច​រន្ទះ​ ​ថាមពល​ថ្ម​ធំ​មហាសាល​ទំហំ​ ​4200​ ​mAh​។​ ​ការ​បញ្ជាក់​ពី​ការប្រើ​ប្រាស់​បណ្តាញ​សេវា​ ​5G​ ​ដំបូង​គេ​បង្អស់​នេះ​ ​គឺ​មិនមែន​មានតែ​នៅ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះទេ​ ​គឺ​ថែមទាំង​មានការ​ទទួលស្គាល់​ពី​ស្ថាប័ន​ពិភពលោក​ ​Global​ ​Certification​ ​Forum​ ​(​ ​GCF​)​ ​ដែល​ ​Huawei​ ​Mate​ ​20​ ​X​ ​(​5G​)​ ​ជា​ស្មា​ត​ហ្វូ​នដំ​បូង​គេ​បង្អស់​ដែល​អាច​ប្រើ​ ​5G​ ​បាន​ ​។​

​កំពូល​ស្មា​ត​ហ្វូ​ននេះ​ ​នឹង​មាន​លក់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​នា​ពេល​ឆាប់​ៗ​នេះ​ ​ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​ទទួល​បាន​បទពិសោធន៍​ថ្មី​ចុងក្រោយ​បង្អស់​លើ​បណ្តាញ​សេវា​ ​5G​ ​នៅ​លើ​ការប្រើ​ប្រាស់​ស្មា​ត​ហ្វូ​ន​ ​។​ ​តាមដាន​ទាំងអស់គ្នា​ ​ពី​ការប្រកាស​លក់​ជា​ផ្លូវការ​ ​នៃ​ការ​មកដល់​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​Mate​ ​20​ ​X​ ​(​5G​)​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង