ទៀតហើយ​!​ ​អាជ្ញាធរ​ចុះ​រុះរើ​ស្លាកយីហោ​ ​ដែល​មានខ្លឹមសារ​ ​មិន​សមរម្យ​នៅ​ក្រុង​ព្រះសីហនុ​

​ព្រះសីហនុ​៖​ ​ក្រុមការងារ​មន្ទីរ​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ខេត្ត​ព្រះសីហនុ​ ​បាន​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​ព្រះសីហនុ​ ​ចុះ​ណែនាំ​ដល់​ម្ចាស់​លើក​តាំង​ផ្ទាំង​យីហោ​ ​និង​ឱ្យ​រុះរើ​ចេញ​ជាបន្ទាន់​ ​នូវ​ផ្ទាំង​យីហោ​ដែល​មានខ្លឹមសារ​មិន​សមរម្យ​ចំនួន​ ​១ទីតាំង​ ​គឺ​ភោជនីយដ្ឋាន​ ​ទ្វា​មាស​ ​ដែល​ស្ថិតនៅ​ក្នុង​ភូមិ២​ ​សង្កាត់៤​ ​ក្រុង​ព្រះសីហនុ​ ​។​

​ជាមួយគ្នា​នេះ​ ​ក្រុមការងារ​មន្ទីរ​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ខេត្ត​ ​ ​ក៏បាន​ចុះ​ណែនាំ​ដល់​ម្ចាស់​លើក​តាំង​ផ្ទាំង​យីហោ​ ​ឱ្យ​រុះរើ​ ​និង​យក​ក្រណាត់​គ្រប​ជាបន្ទាន់​ ​នូវ​ផ្ទាំង​យីហោ​ចំនួន​ ​២ទីតាំង​ទៀត​ ​គឺ​ហាង​ឆន្ទៈ​របស់​ព្រះ​ឆ្នេរសមុទ្រ​ ​(​ឱ្យ​រុះរើ​ចេញ​)​ ​និង​ក្លឹប​អន្តរជាតិ​តា​ហ្វូ​ហាវ​ ​(​តម្រូវ​ឱ្យ​គ្រប​ក្រណាត់​ដើម្បី​កែតម្រូវ​)​។​ ​ហាង​ទាំងពីរ​នេះ​ ​ស្ថិតនៅ​ក្នុង​ភូមិ៣​ ​សង្កាត់៤​ ​ក្នុង​ក្រុង​ព្រះសីហនុ​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង