បុរស​ ​ម្នាក់​រអិល​ធ្លាក់​ចូលក្នុង​ប្រហោង​ថ្ម​កៀប​ជាប់៣ថ្ងៃ​ ​ពេល​ឡើង​ទៅ​ប្រមូល​អា​ចម៌​ប្រចៀវ​ ​ក្នុង​ល្អាង​ភ្នំ​

បាត់ដំបង​ ​៖​ ​ទីបំផុត​ ​ជនរងគ្រោះ​ដែល​ជាប់​ក្នុង​គម្លៀ​ត​ថ្ម​ ​ត្រូវ​បាន​ជួយ​សង្រ្គោះ​បាន​ដោយ​ជោគជ័យ​ហើយ​ ​នៅ​រសៀល​ថ្ងៃទី៧​ ​ខែសីហា​ ​នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពីអ​ធិការ​ស្រុក​ភ្នំព្រឹក​ ​លោក​ ​សា​រ៉េ​ត​ ​វិ​សេន​ ​។​

​សមត្ថកិច្ច​ចម្រុះ​ ​បាន​ប្រើ​ពេល​រាប់ម៉ោង​ ​ទម្រាំតែ​អាច​ជួយសង្គ្រោះ​ជនរងគ្រោះ​ ​ឈ្មោះ​ ​ស៊ុម​ ​បូរ៉ា​ ​អាយុ​ ​២៨​ ​ឆ្នាំ​រស់នៅ​ ​ភូមិ​ទឹកថ្លា​ ​ឃុំ​អង្គរបាន​ ​ស្រុក​សំពៅលូន​ ​ខេត្តបាត់ដំបង​។​ ​ជន​រង​រងគ្រោះ​ ​បាន​ធ្លាក់​ចូល​គម្លៀ​ត​ថ្ម​ ​នៅពេល​ឡើង​ចូលក្នុង​រូងភ្នំ​ហុង​ទឹក​ ​ស្ថិតនៅ​ភូមិ​ហុង​ទឹក​ ​ឃុំ​បារាំងធ្លាក់​ ​។​

​ជនរងគ្រោះ​ ​មានមុខ​របរ​ដើរ​ប្រមូល​អា​ចម៌​ប្រចៀវ​លក់​ ​នៅ​តាម​ល្អាង​ភ្នំ​នានា​ ​និង​បាន​រអិល​ជើង​ធ្លាក់​ជាប់​ក្នុង​ប្រហោង​ថ្ម​អស់​រយៈពេល​ ​៣​ ​ទៅ​ ​៤ថ្ងៃ​មក​ហើយ​ ​។​

​ទីតាំង​នៃ​រូង​ថ្ម​នោះ​ ​ស្ថិតនៅ​ខាងក្រោយ​សាលាបឋមសិក្សា​ហុង​ទឹក​ ​ក្នុង​ភូមិ​បារាំងធ្លាក់​ ​ ​ឃុំ​បារាំងធ្លាក់​ ​ស្រុក​ភ្នំព្រឹក​ ​ខេត្តបាត់ដំបង​ ​៕​

ដោយ៖ គង់ ប៊ុនណ

You can share this !

Loading...
អត្ថបទទាក់ទង