កម្ពស់​ទឹក​តាម​ដងស្ទឹង​សង្កែ​ខេត្តបាត់ដំបង​ ​កំពុង​ហក់​ឡើង​ខ្ពស់​ ​បង្ក​ការ​ព្រួយបារម្ភ​ពី​ការ​ជន់​លិច​លំនៅ​ដ្ឋាន​ពលរដ្ឋ​

បាត់ដំបង​ ​៖​ ​កម្ពស់​ទឹក​នៅ​តាម​ដងស្ទឹង​សង្កែ​ ​កំពុង​ហក់​ឡើងជា​លំដាប់​ ​ដោយសារ​ត​តែ​មានការ​ធ្លាក់​ភ្លៀង​ជាប់​ៗ​គ្នា​ ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ​បានឱ្យ​ដឹង​នៅ​ថ្ងៃទី៧​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​នេះ​ថា​ ​ដោយសារ​ភ្លៀង​ធ្លាក់​ជាប់​គ្នា​ៗ​ ​ធ្វើ​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង​កើតឡើង​ ​ហើយ​ពេលនេះ​ប្រឡាយ​មេ​ ​ដែល​នៅ​ខាងលើ​សំណង់​ស្ទាក់​ទឹក​ ​(​កង្ហ​ត​)​ ​ក៏បាន​ចាប់ផ្តើម​បង្ហូរទឹក​ ​ទម្លាក់​ចូលក្នុង​ប្រឡាយ​មេនោះ​មួយចំនួន​ធំ​ហើយ​ ​។​ ​អាជ្ញាធរ​ ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​កុមា​រតូចៗ​ ​ធ្វើ​យ៉ាងណា​ជៀសវាង​ឱ្យ​បាន​នូវ​ហានិភ័យ​ ​ដែល​អាច​កើតមាន​ជាយថាហេតុ​ ​។​

​ម្យ៉ាងវិញទៀត​ ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ ​ក៏​ស្នើ​ដល់​មន្រ្តី​នគរបាល​ជាតិ​ ​ដែល​ឈរជើង​នៅ​មូលដ្ឋាន​នោះ​ ​ត្រូវ​ត្រៀម​លក្ខណ​:​ ​មធ្យោបាយ​ ​សម្ភារ​ដើម្បី​ចេញ​អន្តរាគមន៍​ជួយ​សង្រ្គោះ​ប្រជាពលរដ្ឋ​ ​សត្វ​ពាហន​:​ ​ទៅកាន់​ទី​សុវត្ថិភាព​ ​និង​ដោះស្រាយ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ ​បាន​ទាន់ពេល​វេលា​ផង​ដែរ​ ​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

​សូម​បញ្ជាក់​ថា​ ​ខេត្តបាត់ដំបង​ ​កំពុង​ជួបប្រទះ​នូវ​បញ្ហា​ជំនន់​ទឹកភ្លៀង​ ​ដែល​បណ្ដាល​ឱ្យ​ខូចខាត​ផ្លូវ​មួយចំនួន​ ​ផលដំណាំ​ ​ក៏ដូចជា​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ ​ពិបាក​ក្នុង​ការ​ប្រកបរបរ​ប្រចាំថ្ងៃ​ផង​ដែរ​ ​៕​

អត្ថបទ៖ ហៀង រ័ត្ន

You can share this !

Loading...
អត្ថបទទាក់ទង