ប្រយ័ត្ន​!​ ​នៅ​ថៃ​ ​ស៊ី​លី​កូន​ពង្រីក​ដើមទ្រូង​ ​អាច​បង្ក​មហារីក​

ថៃ​៖​ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ ​ការពង្រីក​ដើមទ្រូង​ដោយ​វះកាត់​បញ្ចូល​ស៊ី​លី​កូន​ ​ហាក់​មានការ​កើនឡើង​ខ្លាំង​ ​នៅ​ប្រទេស​ថៃ​ ​ហើយក៏​មាន​ខ្មែរយើង​ខ្លះ​ ​ទៅ​ទទួល​សេវាកម្ម​នេះ​ ​នៅ​ទីនោះ​ដែរ​។​ ​តែ​សូម​ប្រុងប្រយ័ត្ន​ ​ព្រោះ​ម្សិលមិញ​ ​ថៃ​បាន​ប្រកាស​ប្រមូល​ស៊ី​លី​កូន​ពង្រីក​ដើមទ្រូង​ហើយ​ ​ដោយសារ​វា​ពាក់ព័ន្ធ​ជំងឺមហារីក​ ​។​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​ ​www.hellokrupet.com​ ​។​

​ការប្រកាស​ប្រមូល​ស៊ី​លី​កូន​ពង្រីក​ដើមទ្រូង​ ​ធ្វើឡើង​ដោយ​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​ថៃ​ ​(​FDA​)​ ​ក្រោយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅ​អាមេរិក​ ​រាយការណ៍​ថា​ ​វា​ពាក់ព័ន្ធ​នឹង​ជំងឺមហារីក​កម្រ​ ​Non​-​Hodgkin’s​ ​Lymphoma​ ​Cancer​ ​។​ ​ជំងឺមហារីក​កម្រ​ ​បាន​កើត​លើ​អ្នកជំងឺ​ ​ប្រមាណ​ ​៨០០នាក់​ ​ដែល​ប្រើ​ស៊ី​លី​កូន​ពង្រីក​ដើមទ្រូង​ ​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​អ្នក​កើតជំងឺ​មហារីក​នេះ​ ​ក៏​មាននៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ​ ​។​

​ចាប់តាំងពី​ឆ្នាំ​ ​២០១១​ ​មក​ ​ស៊ី​លី​កូន​ពង្រីក​ដើមទ្រូង​ ​២៩.០០០គ្រាប់​ ​ត្រូវ​ផ្គត់ផ្គង់​ទៅកាន់​ប្រទេស​ថៃ​ ​ហើយ​ស៊ី​លី​កូន​ ​១៤.០០០គ្រាប់​ ​ត្រូវ​បាន​ប្រើប្រាស់​។​ ​ជាមួយគ្នា​នេះ​ ​FDA​ ​ប្រកាស​ថា​ ​អ្នក​ដែល​បាន​វះកាត់​បញ្ចូល​ស៊ី​លី​កូន​ ​ហើយ​មាន​អាការៈ​ហើម​ ​ឬ​សុដន់​ខុស​ទ្រង់ទ្រាយ​ ​គួរ​ទៅ​ជួប​ពេទ្យ​ជាបន្ទាន់​។​ ​FDA​ ​ក៏បាន​ណែនាំ​កុំឱ្យ​មានការ​ភ័យ​ស្លន់​ស្លោ​រ​ ​ដោយសារ​ហានិភ័យ​នៃ​ការ​កើត​មហារីក​កម្រ​នេះ​ ​មាន​អត្រា​ទាប​។​

​ផលិតផល​ស៊ី​លី​កូន​ពង្រីក​ដើមទ្រូង​ខាងលើ​ ​ស្ថិត​ក្រោម​ម៉ាក​ ​Natrelle​ ​ផលិត​ដោយក្រុម​ហ៊ុន​ ​Allergan​ ​Costa​ ​Rica​ ​SRL​ ​នៅក្នុង​ប្រទេស​កូ​ស្ដារី​កា​ ​ហើយ​ក្រុមហ៊ុន​ធំ​របស់​វា​ ​គឺ​ ​Allergan​ ​Co​ ​មាន​ស្នាក់​ការ​នៅ​អាមេរិក​។​ ​ការប្រកាស​ប្រមូល​ផលិត​ស៊ី​លី​កូន​វិញ​នេះ​ ​រួមមាន​ ​Natrelle​ ​ប្រភេទ​ ​ST​-​410​ ​MF​,​ ​120​,​ ​ST​-​410​ ​MM​ ​និង​ ​110​ ​។​

​សាស្ត្រា​ចារ្យ​ ​Apirak​ ​Chuangsuwanit​ ​ប្រធាន​សមាគម​គ្រូពេទ្យ​វះកាត់​កែប្រែ​ ​និង​ប្លាស្ទិក​ ​នៅ​ប្រទេស​ថៃ​ ​បញ្ជាក់​ថា​ ​មូលហេតុ​នៃ​ការ​បង្ក​មហារីក​ ​ដោយសារ​ស៊ី​លី​កូន​ពង្រីក​ដើមទ្រូង​ ​គឺ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ ​តែ​មាន​អត្រា​ទាប​នៃ​ការ​កើត​មហារីក​ ​ត្រូវ​រក​ឃើញថា​ ​ពាក់ព័ន្ធ​ជាមួយនឹង​ស៊ី​លី​កូន​នេះ​៕​

You can share this !

Loading...
អត្ថបទទាក់ទង