អាជ្ញាធរ​ខេត្តកំពង់ធំ​ ​ដុត​បំផ្លាញ​រថយន្ត​បា​កុង​ ​ដែល​ប្រើជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​

​កំពង់ធំ​៖​ ​អភិបាលខេត្ត​កំពង់ធំ​ ​រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​ ​និង​សមត្ថកិច្ច​ជំនាញ​ ​បាន​ចូលរួម​ក្នុង​ការ​ដុត​បំផ្លាញ​សម្ភារ​ ​និង​មធ្យោបាយ​ដែល​ប្រើប្រាស់​ក្នុង​ការប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ ​នៅក្នុង​ខេត្ត​នេះ​។​

​បើ​តាម​ឧ​ត្ត​សេនីយ៍​ត្រី​ ​ហង្ស​ ​ថុល​ ​ ​មេ​បញ្ជា​កា​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ ​បានឱ្យ​ដឹង​ថា​ ​ដោយ​យោង​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍​ ​សៅ​ ​សុខា​ ​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ​ ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ ​និង​អាជ្ញាធរ​ដែនដី​ ​បាន​ទប់ស្កាត់​ ​និង​បង្រ្កាប​ធនធាន​ធម្មជាតិ​ ​ព្រមទាំង​បាន​ស្នើសុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ ​ដុត​បំផ្លាញ​មធ្យោបាយ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ ​រួម​ទាំង​លុបចោល​នូវ​សិប្បកម្ម​កែច្នៃ​ ​និង​បន្ត​បង្រ្កាប​បទល្មើស​ព្រៃឈើ​ ​ដោយ​គ្មាន​ការ​លែក​លែង​ជាដាច់ខាត​ ​។​

​ដោយឡែក​ ​បើ​តាម​លោក​ ​តុប​ ​កក្កដា​ ​ប្រធានមន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ ​បានឱ្យ​ដឹង​ថា​ ​រថយន្ត​កែច្នៃ​បា​កុង​ ​ដែល​ត្រូវ​ដុត​បំផ្លាញ​នេះ​ ​ត្រូវ​បាន​កែច្នៃ​ដើម្បី​បម្រើ​ដល់​ការ​ដឹកជញ្ជូន​បទល្មើស​បំផ្លាញ​ធនធាន​ធម្មជាតិ​ ​។​ ​រថយន្ត​ទាំងនេះ​ ​មិនមែន​មក​ធ្វើសកម្មភាព​នៅ​តំបន់​នេះ​ទេ​ ​ប៉ុន្តែ​ត្រូវ​បាន​យក​មក​ពី​តំបន់​ផ្សេង​ ​មក​រង់ចាំ​ដឹកឈើ​ឱ្យ​ក្រុមហ៊ុន​មួយ​ ​តែ​ដោយសារ​ក្រុមហ៊ុន​នោះ​ពុំ​ទាន់​មានច្បាប់​អនុញ្ញាតិ​ ​ក៏បាន​រក្សាទុក​រថយន្ត​នៅ​ទីនេះ​ជាយូរមកហើយ​ ​។​

​កាល​ពី​ថ្មី​ៗ​កន្លងមក​នេះ​ ​លោក​ ​សុខ​ ​លូ​ ​អភិបាលខេត្ត​កំពង់ធំ​ ​បាន​ជ​ម្រុ​ញ​ឱ្យ​សមត្ថកិច្ច​ពាក់​ព័ន្​ឋ​ ​ត្រូវ​បន្ត​រឹត​បន្តឹង​ការ​បង្ក្រាប​បទល្មើស​ ​ដោយ​គ្មាន​ការយោគយល់​ ​ចំពោះ​សកម្មភាព​ទាំងឡាយ​ណា​ ​ដែល​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ​ព្រៃឈើ​ ​និង​ត្រូវ​រាយការណ៍​មក​គណៈ​បញ្ជាការ​ឯកភាព​ ​ដើម្បី​ដុត​បំផ្លាញ​មធ្យោ​យ​ ​ដូចជា​ ​រថយន្ត​បា​កុង​ ​រថយន្ត​កែច្នៃ​ ​ម៉ូតូ​សម្រាប់​ដឹកឈើ​ ​។​ ​ដោយឡែក​ ​សម្រាប់​ឈើ​ ​ដែល​រឹបអូស​បាន​ ​ត្រូវ​រក្សាទុក​ដើម្បី​បន្តការងារ​មនុស្សធម៌​ ​៕​

អត្ថបទ៖ សិរី វឌ្ឍ

You can share this !

Loading...
អត្ថបទទាក់ទង