Bill​ ​Gates​ ​វិនិយោគ​លើ​ការថែទាំ​សុខភាព​តាម​អន​ឡាញ​ ​នៅ​ឥណ្ឌូណេស៊ី​ ​រាប់​សិប​លាន​ដុល្លារ​

ឥណ្ឌូ​នេ​ស៊ី​ ​៖​ ​ដោយសារ​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ ​កាន់តែ​រីកចម្រើន​ ​វា​បាន​ក្លាយ​កត្តា​កំណត់​ការ​វិវត្ត​នៃ​វិ​ស័យ​ផ្សេង​ៗ​ទៀត​ ​។​ ​ជាក់ស្ដែង​ ​មហាសេដ្ឋី​អាមេរិក​ ​Bill​ ​Gates​ ​បាន​វិនិយោគ​ហ៊ុន​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​របស់​ឥណ្ឌូណេស៊ី​ ​Halodoc​ ​ដើម្បី​កែប្រែ​របត់​ថ្មី​នៃ​វិស័យ​សុខាភិបាល​ក្នុង​ប្រទេស​អាស៊ាន​មួយ​នេះ​ ​តាមរយៈ​ការថែទាំ​សុខភាព​តាម​អន​ឡាញ​ ​។​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​គេហទំព័រ​ ​www.hellokrupet.com​ ​។​

​Bill​ ​Gates​ ​Foundation​ ​រួម​ជាមួយ​ក្រុមហ៊ុន​ ​២ទៀត​ ​គឺ​ ​Prudential​ ​Plc​ ​និង​ ​Allianz​ ​SE​ ​បាន​បន្ថែម​ទុន​ ​៦៥លាន​ដុល្លារ​ ​ចូល​ទៅ​ក្នុង​ការពង្រីក​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ ​Halodoc​ ​របស់​ឥណ្ឌូណេស៊ី​ ​ដែល​បាន​បង្កើត​នៅ​ឆ្នាំ២០១៦​ ​។​ ​ក្រុមហ៊ុន​ ​Halodoc​ ​ជា​ក្រុមហ៊ុន​មួយ​ ​ក្នុងចំណោម​ក្រុមហ៊ុន​រាប់​សិប​ ​ដែល​ចាប់ផ្តើម​បង្កើត​កម្មវិធី​ ​(​App​)​ ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ ​។​

​បច្ចុប្បន្ន​ ​មនុស្ស​ប្រមាណ​ ​៤០លាន​នាក់​ ​ប្រើ​កម្មវិធី​ ​ឬ​គេហទំព័រ​ ​Halodoc​ ​ទំនាក់ទំនង​ជាមួយ​វេជ្ជបណ្ឌិត​ ​២២.០០០នាក់​ ​នៅ​ឥណ្ឌូណេស៊ី​ ​ដើម្បី​ពិគ្រោះ​យោបល់​តាម​អន​ឡាញ​ ​។​ ​ក្រោយ​ធ្វើ​រោគវិនិច្ឆ័យ​ ​អ្នកជំងឺ​អាច​ទិញថ្នាំ​តាមរយៈ​ ​App​ ​ពី​ឱសថសាស្ត្រ​ណាមួយ​ ​ក្នុងចំណោម​ឱសថសាស្ត្រ​ជាង​ ​១.០០០ទីតាំង​ ​ហើយ​អាច​ទទួល​ថ្នាំ​បាន​យ៉ាង​លឿន​ ​បញ្ជូន​តាមរយៈ​ម៉ូតូ​ ​។​

​ជាង​នេះ​ទៅទៀត​ ​ក្រុមហ៊ុន​ ​មានការ​ពិនិត្យ​ឈាម​ ​និង​ទឹកនោម​ ​ដោយ​អ្នកជំងឺ​ ​ត្រូវ​ទៅ​ជួប​ជាមួយ​ក្រុម​គ្រូពេទ្យ​ ​ហើយ​លទ្ធផល​ ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឱ្យ​អ្នកជំងឺ​ ​តាមរយៈ​ ​App​ ​។​ ​អ្នកជំងឺ​ ​ក៏អាច​ប្រើប្រាស់​គេហទំព័រ​ ​ដើម្បី​ណាត់ជួប​គ្រូពេទ្យ​ដោយ​ផ្ទាល់​ ​នៅ​តាម​មន្ទីរពេទ្យ​ផង​ដែរ​ ​។​

​លោក​ ​Jonathan​ ​Sudharta​ ​ប្រធាន​ក្រុមហ៊ុន​ ​Halodoc​ ​បញ្ជាក់​ថា​ ​លោក​មាន​គោលដៅ​ពង្រីក​អ្នកប្រើ​ប្រាស់​ឱ្យ​ដល់​ ​១០០លាន​នាក់​ ​ឬ​ស្មើ​ ​១​/​៣នាក់​ ​នៃ​ប្រជាជន​ឥណ្ឌូណេស៊ី​ ​នៅ​ឆ្នាំ២០២០​ ​។​ ​ក្រុមហ៊ុន​ ​Halodoc​ ​មាន​ទំហំ​ទឹកប្រាក់​ ​ប្រមាណ​ ​៣៥០លាន​ដុល្លារ​ ​ដោយ​ប្រភព​ចំណូល​ទទួល​បាន​ពី​ការពិគ្រោះ​យោបល់​ ​ការ​លក់​ថ្នាំ​ ​តេស្ដ​ឈាម​ ​ឬ​ទឹកនោម​ ​និង​មន្ទីរពេទ្យ​បង្អែក​ ​។​ ​សម្រាប់​ការពិគ្រោះ​យោបល់​តាម​អន​ឡាញ​ម្ដង​ ​ក្រុមហ៊ុន​ ​អាច​ទទួល​ថ្លៃ​សេវា​រហូតដល់​ ​១,៤ដុល្លារ​ ​។​

​ពាក់ព័ន្ធ​ការ​ចូលហ៊ុន​ជាមួយ​ក្រុមហ៊ុន​ ​Halodoc​ ​លោក​ ​David​ ​Rossow​ ​ដៃគូ​មូលនិធិ​វិនិយោគ​យុទ្ធសាស្ត្រ​របស់​ ​Bill​ ​Gates​ ​Foundation​ ​បញ្ជាក់​ថា​ ​“​នរណា​កំពុង​ដោះស្រាយ​បញ្ហា​ស្នូល​របស់​អ្នកជំងឺ​ ​នៅ​សតវត្សរ៍​ទី២១​ ​ជាពិសេស​ការថែទាំ​សុខភាព​ ​ហើយ​យើង​គិតថា​ ​Halodoc​ ​មាន​សក្ដានុពល​ធំ​ ​ដើម្បី​ធ្វើ​រឿង​នេះ​“​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង