Van​ ​Dijk​ ​ព្រមាន​ ​Maguire​ ​ថា​ ​លេង​នៅ​ ​ManUtd​ ​ដូច​ទួល​ភ្នំ​បាក់​

អង់គ្លេស​៖​ ​Virgil​ ​van​ ​Dijk​ ​បាន​ព្រមាន​ ​Harry​ ​Maguire​ ​ថា​ ​ការ​ផ្លាស់ទៅ​លេង​នៅ​ ​Manchester​ ​United​ ​ជាមួយនឹង​តម្លៃ​ដែល​ថ្លៃជាង​គេ​លើ​លោក​ ​ដូច​ទួល​ភ្នំ​បាក់​អ៊ីចឹង​។​

​Maguire​ ​បាន​ផ្ទេរ​ពី​ ​Leicester​ ​City​ ​ទៅ​ចូលរួម​ក្រុម​យក្ស​នៅ​ ​Premier​ ​League​ ​ក្នុង​តម្លៃ​ខ្លួន​ ​៨០លាន​ផោន​ ​បន្ទាប់ពី​ការ​រំពឹង​ទុកជា​ច្រើន​ខែ​ ​ដែល​នេះ​ជា​តម្លៃលើស​ ​៧៥លាន​ផោន​ ​ដែល​ ​Liverpool​ ​បាន​បង់​ឱ្យ​ ​Southampton​ ​សម្រាប់​ ​Van​ ​Dijk​ ​កាលពី​ខែមករា​ ​ឆ្នាំ២០១៨​ ​។​

​Van​ ​Dijk​ ​ដែល​បាន​ដឹកនាំ​ក្រុម​ ​Liverpool​ ​ឡើង​ទៅកាន់​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​ក្នុង​ឆ្នាំ​ ​២០១៨​-​២០១៩​ ​ដឹងពី​សម្ពាធ​ដែល​ទាក់ទង​នឹង​តម្លៃ​ដ៏​ខ្ពស់​ ​ហើយ​គេ​ ​បាន​ផ្ដល់​ដំបូន្មាន​សម្រាប់​ ​Maguire​ ​ថា​៖​ ​"​សូម​សំណាងល្អ​ដល់​ ​Maguire​"​។​ ​ខ្ញុំ​មិន​អាច​និយាយ​អ្វី​ទាំងអស់​ពី​បញ្ហា​នេះ​ ​ព្រោះ​វា​តែងតែមាន​ពេលវេលា​ដែល​នឹង​ផ្លាស់​ប្តូរ​។​ ​តម្លៃ​កំណត់ត្រា​ ​និង​ការ​លេង​នៅ​ក្លិប​ធំៗ​ ​ដូចជា​ ​ManUtd​ ​អ្នក​នឹង​មាន​សម្ពាធ​ដូច​ទួល​ភ្នំ​បាក់​ ​ប៉ុន្តែ​ខ្ញុំ​សូមជូនពរ​គាត់​នឹង​ធ្វើ​បាន​ល្អ​"​៕​

ប្រភព៖ trollkhmer

You can share this !

Loading...
អត្ថបទទាក់ទង