ថៃ​ ​ពិចារណា​ ​ត្រៀម​ប្តូរ​សៀវភៅពុម្ព​ទៅ​ ​E​-​Book​ ​ក្រោយ​សិស្ស​ស្រី​ម្នាក់​ ​ខូច​ឆ្អឹងខ្នង​ដោយ​កាតាប​ធ្ងន់​

ថៃ​៖​ ​អនុរដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ថៃ​ ​លោកស្រី​ ​កាឡា​យ៉ា​ ​សុ​ផុន​ផា​និច​ ​កំពុង​ពិនិត្យមើល​សំណើ​មួយ​ ​ដោយ​ជំនួស​សៀវភៅ​ពុម្ព​ក្រាស់​ៗ​ ​នៅក្នុង​កាតាប​សិស្ស​កម្រិត​បឋម​ ​និង​មធ្យមសិក្សា​ទូទាំង​ប្រទេស​ ​គ្រប់មុខ​ ​ទៅជា​សៀវភៅ​ឌីជីថល​ ​ឬ​ ​E​-​book​ ​វិញ​ ​ក្រោយ​មាន​បញ្ហា​ ​ទម្ងន់​របស់​សៀវភៅ​ទាំងនោះ​ធ្ងន់​ ​ហើយ​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ឆ្អឹងខ្នង​ក្មេងស្រី​ ​ជា​សិស្សសាលា​ម្នាក់​ ​។​

​តាម​សារព័ត៌មាន​ ​Bangkok​ ​Post​ ​ការ​លើក​នូវ​គំនិត​បែបនេះ​ ​បន្ទាប់ពី​មាន​ករណី​ ​ក្មេងស្រី​ថៃ​វ័យ១៤ឆ្នាំ​មួយ​រូប​ ​មក​ពី​ខេត្ត​ ​ខន​កែន​ ​បាន​ត្អួញត្អែរ​ថា​ ​នាង​ឈឺខ្នង​ ​រហូត​ធ្លាក់ខ្លួន​ឈឺ​ ​ហើយ​ម្តាយ​របស់​នាង​ ​បាន​នាំទៅ​ឆ្លុះ​ ​X​-​ray​ ​ក៏​ឃើញថា​ ​កូនស្រី​កើត​ ​មាន​អាការៈ​វៀច​ឆ្អឹងខ្នង​ ​។​

​ម្តាយ​របស់​ក្មេងស្រី​ ​គឺ​លោកស្រី​ ​សូ​ផាភ​ ​ឌី​ប៊ុ​ន​មី​ ​បាន​ប្រាប់​សារ​ព័ត៍​មាន​ថា​ ​កូនស្រី​របស់​អ្នកស្រី​ ​បើ​ពុំ​បានឮ​មាន​ត្អូញត្អែរ​ទេ​ ​អ្នកស្រី​ ​ក៏​ពុំ​បាន​នាំមក​ពេទ្យ​ពិនិត្យមើល​ ​ហើយក៏​ពុំ​បានដឹង​ដែរ​ថា​ ​កូនស្រី​មាន​វៀច​ឆ្អឹងខ្នង​ ​ដូចនេះ​ ​ក៏បាន​ធ្វើ​សំណើ​នេះ​ឡើង​ ​។​

​យ៉ាងណាមិញ​ ​លោកស្រី​អនុរដ្ឋ​មន្ត្រី​ ​ក៏បាន​តប​ជា​ជំហាន​ដំបូង​វិញ​ថា​ ​លោកស្រី​ត្រូវ​ពិចារណា​ ​ក៏ដូចជា​សិក្សា​ពី​ផល​ប៉ះពាល់​លើ​សុខភាព​កុមារ​ ​ទៅលើ​ ​E​-​book​ ​វិញ​ផង​ដែរ​ ​ព្រោះ​វា​ក៏​រួមចំណែក​នូវ​ហានិភ័យ​សុខភាព​ ​ដូចជា​ភ្នែក​កុមារ​ ​ត្រូវ​សម្លឹង​អេក្រង់​នោះ​ ​ហើយ​ការ​អង្គុយ​មើល​ ​E​-​book​ ​ក៏​មិន​ប្រសើរ​ជាង​សៀវភៅពុម្ព​ប៉ុន្មាន​ដែរ​ ​ដូចនេះ​ទើប​លោកស្រី​ ​ត្រូវ​ពិចារណា​សិន​ ​។​

​ទោះ​យ៉ាងណា​ ​លោកស្រី​សូ​ផាភ​ ​ក៏បាន​ស្នើសុំ​ឱ្យ​សាលា​កូនស្រី​ ​អនុញ្ញាត​ឱ្យ​នាង​ ​មាន​រទេះ​ដាក់​សំពៀត​កាតាប​សម្រាប់​អូស​ ​ពេល​ត្រឡប់ទៅ​រៀន​សាលា​វិញ​ផង​ដែរ​ ​ហើយនឹង​រង់ចាំ​ការសម្រេច​របស់ក្រ​សួង​អប់រំ​ ​។​

​គួរ​រម្លឹក​ដែរ​ថា​ ​នេះ​មិនមែន​ជាលើកដំបូង​ទេ​ ​ដែរ​មានការ​តវ៉ា​បែបនេះ​ ​កន្លងមក​ ​នៅ​ប្រទេស​ថៃ​ ​មាន​ករណី​ ​នេះ​ជាច្រើន​ផង​ដែរ​ ​៕​

 

You can share this !

Loading...
អត្ថបទទាក់ទង