អាកាសយាន​ដ្ឋាន​អន្តរជាតិ​មួយ​នេះ​ ​ប្រកាស​បញ្ឈប់​ឱ្យ​ប្រើ​ ​“​ដប​ទឹក​ប្លាស្ទិក​”​

សហរដ្ឋអាមេរិក​៖​ ​គ្នាយើង​ភាគច្រើន​ ​ប្រហែលជា​បានដឹង​ហើយ​ ​សំណល់​ប្លាស្ទិក​ ​ជា​កង្វល់​មួយ​របស់​ពិភពលោក​ ​ដោយសារ​វា​ត្រូវការ​ពេលវេលា​យូរ​ ​ដើម្បី​រលាយ​ ​ហើយ​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​ ​ក៏​គ្រោង​ឈប់​ប្រើប្រាស់​សម្ភារ​ផលិត​ពី​ប្លាស្ទិក​ច្រើន​ ​តាមដែល​អាច​ធ្វើ​បាន​ដែរ​ ​។​

​ចុង​សប្ដាហ៍​មុន​ ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ​San​ ​Francisco​ ​របស់​អាមេរិក​ ​បាន​ប្រកាស​ថា​ ​ចាប់ពី​ថ្ងៃទី២០​ ​ខែសីហា​ ​ឆ្នាំ២០១៩​ ​អាកាសយាន​ដ្ឋាន​ ​នឹង​លែង​មានការ​លក់​ដប​ទឹក​ប្លាស្ទិក​ណាមួយ​ ​នៅ​តាម​ហាង​ ​ភោជនីយដ្ឋាន​ ​ឬ​ម៉ាស៊ីន​លក់​ភេសជ្ជៈ​ ​ក្នុង​ចំណត​របស់​អាកាសយាន​ដ្ឋាន​ទៀតហើយ​ ​។​ ​អ្នកដំណើរ​ដែល​ត្រូវការ​ទឹក​ ​ចាំបាច់​ត្រូវ​ទិញ​ទឹក​ដប​អាលុយមីញ៉ូម​ ​ឬ​កែវ​ ​នៅ​តាមអាកាស​យានដ្ឋាន​ ​ឬ​យក​ពី​ផ្ទះ​ក៏បាន​ ​។​

​អ្នកនាំពាក្យ​អាកាសយាន​ដ្ឋាន​ ​Doug​ ​Yakel​ ​បញ្ជាក់​ថា​ ​“​យើង​ជា​អាកាសយាន​ដ្ឋាន​ទី១​ ​ដែល​នឹង​អនុវត្ត​ការ​កែប្រែ​នេះ​…​ ​យើង​ជា​ជ្រុង​នាំមុខ​មួយ​ ​សម្រាប់​ឧស្សាហកម្ម​ ​ហើយ​យើង​ចង់​ជំរុញ​ព្រំដែន​នៃ​ការបង្កើត​ថ្មី​ដែល​មាន​និរន្ត​ភាព​”​។​

​បម្រាម​នេះ​ ​មាន​គោលដៅ​លុបបំបាត់​ការ​លក់​ដប​ទឹក​ប្លាស្ទិក​ ​នៅ​តាម​ស្ថាប័នរដ្ឋ​នានា​របស់​អាមេរិក​ ​ហើយ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ​San​ ​Francisco​ ​ជា​របស់​រដ្ឋបាល​ក្រុង​ ​។​

​អគ្គនាយក​អាកាសយាន​ដ្ឋាន​នេះ​ ​បញ្ជាក់​ថា​ ​អាកាសយាន​ដ្ឋាន​ ​បម្រើភ្ញៀវ​ប្រមាណ​ ​៥០លាន​នាក់​ក្នុង​មួយឆ្នាំ​ ​ហើយ​បាន​លក់​ដប​ទឹក​ប្លាស្ទិក​ប្រមាណ​ ​៤លាន​ដប​ ​ក្នុង​មួយឆ្នាំ​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង