បទវិភាគ៖ វិបត្តិនៅសមុទ្រចិនខាងត្បូង មិនមែនតែរឿងចិននោះទេ

ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​ចិន​ ​និង​វៀតណាម​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​នៅ​កោះ​ ​Vanguard​ ​Bank​ ​បាន​បង្ក​ភាព​តានតឹង​បន្ថែម​ ​និង​ប៉ះពាល់​ដល់​សន្តិសុខ​ ​និង​ស្ថិរភាព​ ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​។​ ​ជាង​នេះ​ទៅទៀត​ ​របាយការណ៍​បានឱ្យ​ដឹង​ថា​ ​នាវា​មួយ​គ្រឿង​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ត្រូវ​រង​ការវាយប្រហារ​ដោយ​ចោរសមុទ្រ​ ​នៅពេល​កំពុង​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​ទីក្រុង​ ​Incheon​ ​ជិត​ប្រជុំកោះ​ ​Anambas​ ​នៅ​ភាគ​ខាងត្បូង​ ​នៃ​សមុទ្រ​ចិន​ខាងត្បូង​។​ ​ក្រុម​ចោរ​បាន​ ​ប្លន់​ប្រាក់​បាន​ជាង​ ​១៣០០០​ ​ដុល្លារ​ ​និង​របស់របរ​របស់​នាវិក​ជាច្រើន​ទៀត​។​

​បន្ថែម​ពីនេះ​ ​សមុទ្រ​ចិន​ខាងត្បូង​ ​តែងតែ​ជួប​នូវ​ករណី​រត់ពន្ធ​ ​នេសាទ​ខុសច្បាប់​ ​និង​ ​ការ​គំរាមកំហែង​របស់​ក្រុម​ជ្រុលនិយម​ ​ដែល​ជា​ក្ដី​បារម្ភ​ ​និង​ត្រូវ​មាន​វិធានការ​ដោះស្រាយ​។​ ​របាយការណ៍​បានឱ្យ​ដឹង​ថា​ ​ក្នុង​ឆមាស​ទី១​ ​ឆ្នាំ២០១៩​ ​ករណី​ចោរសមុទ្រ​ ​បាន​កើតឡើង​ ​២៨លើក​ ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ ​កាលពី​ឆ្នាំ២០១៨​ ​មាន​ ​៤១ករណី​។​ ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ​ដើម្បី​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​តំបន់​ ​ការពារ​ចោរសមុទ្រ​ ​និង​ការ​ប្លន់​ផ្សេង​ៗ​។​



​ការ​នេសាទ​ខុសច្បាប់​ ​បាន​កើតឡើង​ ​នៅពេល​អ្នកនេសាទ​មក​ពី​ប្រទេស​មួយ​ ​ឆ្លង​ចូល​ទៅ​ដែនទឹក​របស់​ប្រទេស​មួយទៀត​។​ ​ក្នុង​ខែ​នេះ​ ​អាជ្ញាធរ​ម៉ាឡេស៊ី​ ​បាន​ឃាត់ខ្លួន​ប្រជា​នេសាទ​វៀតណាម​ ​និង​ទូក​នេសាទ​ ​ដែល​ចូល​ទៅនេសាទ​នៅក្នុង​ដែនទឹក​របស់​ម៉ាឡេស៊ី​។​ ​នេះ​ជា​ការ​ឃាត់​ទូក​នេសាទ​ខុសច្បាប់​របស់​វៀតណាម​ ​ជា​លើក​ទី៩​ ​ក្នុង​ឆ្នាំនេះ​។​

​ដើម្បី​ការពារ​សកម្មភាព​ទាំងនេះ​ ​ឥណ្ឌូណេស៊ី​ ​បាន​ដាក់​ពង្រាយ​ទូក​ល្បាត​ជាច្រើន​គ្រឿង​ ​នៅ​តាម​ប្រជុំកោះ​របស់​ខ្លួន​។​ ​ជា​វិធានការ​ទប់ស្កាត់​ការ​នេសាទ​ខុសច្បាប់​ ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​ទីក្រុង​ហ្សាកាតា​ ​ក៏បាន​ពង្រឹង​ការ​យាមល្បាត​របស់​ខ្លួន​កាន់តែ​ខ្លាំង​ថែមទៀត​។​

​អ្នកជំនាញ​បាន​អះអាង​ថា​ ​នៅពេលអនាគត​ ​ជម្លោះ​ដែន​អធិបតេយ្យ​ភាព​ ​និង​សិទ្ធិ​ ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ​គួរតែ​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ ​ដូច​បញ្ហា​ចោរសមុទ្រ​ ​និង​នេសាទ​ខុសច្បាប់​ ​ផង​ដែរ​ ​ដោយ​តម្រូវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​នានា​ ​សហការ​គ្នា​ក្នុង​ការ​ដោះស្រាយ​។​ ​ច្បាស់​ណាស់​ ​បញ្ហា​នេះ​ ​ត្រូវ​មានការ​ចូលរួម​ពី​ភាគី​ខាងក្រៅ​ ​ដើម្បី​រួមចំណែក​រក្សា​ស្ថិរភាព​ ​និង​បង្កើត​សន្តិសុខ​ផ្លូវ​សមុទ្រ​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​ ​ដែល​មាន​ព្រំដែន​ជាប់​សមុទ្រ​ចិន​ខាងត្បូង​៕​

​អត្ថបទ​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

Loading...
អត្ថបទទាក់ទង