រឿង​លក់​ថ្នាំ​ជំនួយ​អត់ច្បាប់​!​ ​ថៃ​ចាប់ខ្លួន​បាន​ ​៤នាក់​ ​ក្នុង​នោះ​មាន​ពេទ្យ​ម្នាក់​

​ថៃ​ ​៖​ ​គ្នាយើង​ខ្លះ​ ​ប្រហែលជា​ដឹង​ហើយ​ថា​ ​ការ​លក់​ថ្នាំ​ជំនួយ​ ​និង​គ្រឿងសម្អាង​ ​នៅ​ថៃ​ ​ទទួលការ​ពេញនិយម​ ​និង​កើនឡើង​យ៉ាង​ខ្លាំង​។​ ​តែ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​អាជ្ញាធរ​ថៃ​ ​ក៏​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​ការ​លក់​ថ្នាំ​ជំនួយ​ខុសច្បាប់​ ​នៅ​តាម​ទីតាំង​ជាច្រើន​ផង​ដែរ​ ​។​

​យោង​តាម​គេហទំព័រ​ ​www.hellokrupet.com​ ​បាន​សរសេរ​ថា​ ​ជាក់ស្ដែង​ ​គ្រាន់តែ​ចូល​ដើមខែ​សីហា​ ​២០១៩​ ​ភ្លាម​ ​ប៉ូលិស​ថៃ​ ​បាន​បង្ក្រាប​ថ្នាំ​ជំនួយ​ ​ដែលគេ​ហៅថា​ ​Ya​ ​Suay​ ​Sangharn​ ​(​Killer​ ​Beauty​ ​Pills​)​ ​នៅ​ ​១៧ទីតាំង​ ​ក្នុង​ខេត្ត​ចំនួន៨​ ​ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ ​៤នាក់​ ​អាយុ​ពី​ ​៣០​-​៣៨ឆ្នាំ​ ​ហើយ​ក្នុង​នោះ​ ​មាន​ម្នាក់​ជា​វេជ្ជបណ្ឌិត​។​ ​វេជ្ជបណ្ឌិត​នេះ​ ​ត្រូវ​ចោទ​លើ​ករណី​ការ​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​ថ្នាំញៀន​ ​។​

​ប៉ូលិស​ថៃ​ ​បញ្ជាក់​ថា​ ​ក្រុមបងធំ​ ​បាន​ជួល​វេជ្ជបណ្ឌិត​ទើប​បញ្ចប់​ការសិក្សា​ ​និង​វេជ្ជបណ្ឌិត​មួយចំនួន​ទៀត​ ​បើក​គ្លីនិក​ថែរក្សា​សម្រស់​ ​នៅ​តាម​ខេត្ត​ជាច្រើន​ ​ហើយ​បាន​ចេញ​វេជ្ជបញ្ជា​ ​ឱ្យ​ប្រើ​ថ្នាំ​ជំនួយ​ខាងលើ​ ​ដែល​រដ្ឋបាល​ចំណីអាហារ​ ​និង​ឱសថ​របស់​ថៃ​ ​(​FDA​)​ ​ចាត់ទុកថា​ ​ជា​ថ្នាំ​ខុសច្បាប់​ ​។​ ​ថ្នាំ​ជំនួយ​នេះ​ ​ត្រូវ​អះអាង​ថា​ ​ប្រើ​ដើម្បី​ព្យាបាល​អ្នកជំងឺ​ ​ប៉ុន្ដែ​វេជ្ជបណ្ឌិត​ ​បាន​លក់​ថ្នាំ​នេះ​ ​តាម​អន​ឡាញ​ទៀត​ ​ដោយ​ថ្លៃជាង​តម្លៃ​ធម្មតា​ ​២​-​៣ដង​ ​។​

​ចំណែក​អគ្គលេខាធិការ​រង​ ​FDA​ ​បញ្ជាក់​ថា​ ​ប៉ូលិស​ ​បាន​រឹបអូស​ថ្នាំ​ ​Duromine​ ​ដែល​ជួយ​សម្រក​ទម្ងន់​ ​និង​ថ្នាំ​ ​Panbesy​ ​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​ពាក់ព័ន្ធ​ការ​ញ៉ាំ​អាហារ​ច្រើនពេក​។​ ​ថ្នាំ​ទាំងពីរ​មុខ​នេះ​ ​ទទួលការ​ពេញនិយម​យ៉ាង​ខ្លាំង​ ​នៅក្នុង​ទីផ្សារ​ប្រទេស​ថៃ​ ​។​

​ពេលនេះ​ ​រដ្ឋបាល​ ​FDA​ ​កំពុង​ពិនិត្យ​លើ​ ​Lorcaserin​ ​ជា​ក្រុម​ថ្នាំ​មួយ​ប្រភេទ​ស្ថិត​ក្នុង​ការគ្រប់គ្រង​ ​ហើយ​ប្រើ​សម្រាប់​សម្រក​ទម្ងន់​។​ ​តាម​គេហទំព័រ​វេជ្ជសាស្ត្រ​ ​Webmd​ ​ថ្នាំ​ ​Lorcaserin​ ​ប៉ះពាល់​ដល់​ផ្នែក​មួយ​របស់​ខួរក្បាល​ ​ដែល​ជួយ​គ្រប់គ្រង​ចំណង់​អាហារ​របស់​មនុស្ស​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង