សហ​អាមេរិក​ ​គ្រោង​នាំ​ថ្នាំពេទ្យ​ ​ពី​កាណាដា​មក​លក់​ ​ដោយសារ​តម្លៃថោក​ជាង​

​សហរដ្ឋអាមេរិក​ ​៖​ ​ថ្នាំពេទ្យ​ ​បាន​ជួយ​សម្រួលការ​ឈឺចាប់​ ​និង​ព្យាបាល​មនុស្ស​សឹងតែ​គ្រាប់​គ្នា​ ​នៅ​ទូទាំង​ពិភពលោក​ ​។​ ​ប្រទេស​ខ្លះ​ ​មាន​សមត្ថភាព​ផលិត​ថ្នាំពេទ្យ​បាន​ ​ហើយ​មានប្រសិទ្ធភាព​ ​និង​តម្លៃ​សមរម្យ​ទៀត​ ​ឯ​ប្រទេស​ខ្លះទៀត​ ​ពុំ​ទាន់​មាន​សមត្ថភាព​ដូច្នេះ​ ​ចាំបាច់​ត្រូវ​នាំចូល​ថ្នាំពេទ្យ​ ​ពី​បរទេស​ ​។​ ​ប៉ុន្តែ​ការនាំចូល​របស់​អាមេរិក​ ​ដែល​ប្រកាស​នេះ​ ​គឺ​ឈរ​លើ​ហេតុផល​ ​តម្លៃ​ទាប​ជាង​ថ្នាំ​ផលិត​ក្នុង​ស្រុក​ ​។​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ ​www.hellokrupet.com​ ​។​ ​

​ជាក់ស្ដែង​ ​សហរដ្ឋអាមេរិក​ ​គ្រោង​អនុញ្ញាត​ឱ្យ​នាំចូល​ថ្នាំពេទ្យ​ ​ពី​កាណាដា​ ​ដោយសារ​វា​មានតម្លៃ​ថោកជាង​ថ្នាំពេទ្យ​នៅ​អាមេរិក​ ​។​ ​ប៉ុន្ដែ​ក្រុមហ៊ុន​ផលិត​ឱសថ​នៅ​អាមេរិក​ ​បាន​ប្រឆាំង​នឹង​គម្រោង​មួយ​នេះ​ ​របស់​រដ្ឋបាល​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​។​

​រដ្ឋមន្រ្តី​សុខាភិបាល​អាមេរិក​ ​Alex​ ​Azar​ ​បញ្ជាក់​ថា​ ​លោក​បាន​ពិភាក្សា​ពីមុន​ ​ជាមួយ​កាណាដា​រួចហើយ​ ​ពី​ការនាំចូល​ថ្នាំពេទ្យ​ ​ប៉ុន្ដែ​វា​អាស្រ័យ​លើ​រដ្ឋ​ ​ក្រុមហ៊ុន​ឱសថ​ ​និង​ភ្នាក់ងារ​ចែកចាយ​ ​។​ ​ចំណែកខាង​ការិយាល័យ​រដ្ឋមន្រ្តី​សុខាភិបាល​កាណាដា​វិញ​ ​បាន​បញ្ជាក់​ថា​ ​ក្រសួង​នឹង​ធ្វើការ​ស្វែងយល់​ការ​ជាប់ពាក់ព័ន្ធ​សម្រាប់​ប្រជាពលរដ្ឋ​កាណាដា​ ​ដើម្បី​ធានា​ថា​ ​វា​គ្មាន​ការ​ប៉ះពាល់​អវិជ្ជមាន​ដល់​ការ​ផ្គត់ផ្គង់​ ​និង​តម្លៃ​ ​។​

​កាលពី​ខែមុន​ ​ក្រសួងសុខាភិបាល​កាណាដា​ ​បញ្ជាក់​ថា​ ​ទីផ្សារ​អាមេរិក​ ​គឺ​ធំ​ណាស់​ ​ដើម្បី​ពឹងផ្អែក​លើ​ការនាំចូល​របស់​កាណាដា​ ​ជា​ដំណោះស្រាយ​មួយ​ទៅ​នឹង​តម្លៃ​ថ្នាំពេទ្យ​ខ្ពស់​ ​។​
​គួរ​បញ្ជាក់​ថា​ ​តាម​ការ​ចេញផ្សាយ​លើ​គេហទំព័រ​ ​Daily​ ​Mail​ ​ថ្នាំពេទ្យ​ ​នៅ​អាមេរិក​ ​មានតម្លៃ​ថ្លៃជាង​ថ្នាំពេទ្យ​នៅ​កាណាដា​ ​ប្រមាណ​ ​១០ដង​ ​ជាពិសេស​ថ្នាំ​មហារីក​ ​រលាក​ថ្លើម​ ​C​ ​និង​ជំងឺ​ទឹកនោមផ្អែម​ជាដើម​ ​។​ ​ហើយ​ថ្មី​ៗ​នេះ​ ​ក៏​មានការ​ចុះផ្សាយ​ពី​ពលរដ្ឋ​ ​និង​សមាជិកព្រឹទ្ធសភា​អាមេរិក​ ​ធ្វើដំណើរ​ទៅកាន់​កាណាដា​ ​ដើម្បី​ទិញ​ ​និង​ពិនិត្យ​ពី​តម្លៃ​ថ្នាំ​ផង​ដែរ​ ​៕​


You can share this !

Loading...
អត្ថបទទាក់ទង