អ្នកគាំទ្រ​កូរ៉េ​ ​ជួល​មេធាវី​ ​ប្ដឹង​ ​Juventus​ ​យក​លុយ​ ​៦០លាន​ដុល្លារ​

​បរទេស​៖​ ​ដោយសារ​មិន​អាច​បានឃើញ​តារា​ក្នុងចិត្ត​របស់​ពួកគេ​លេង​នៅក្នុង​ការប្រកួត​មិត្តភាព​រវាង​ ​Juventus​ ​ទល់នឹង​ក្រុម​ ​K​-​League​ ​All​ ​Stars​ ​អ្នកគាំទ្រ​កូរ៉េ​ខាងត្បូង​ ​បាន​ជួល​មេធាវី​ ​ដើម្បី​ប្ដឹង​ទារសំណង​ ​៦០លាន​ដុល្លារ​អាមេរិក​ ​ពី​ក្លិប​សេះបង្កង់​។​

​ពាក់ព័ន្ធ​នឹង​បណ្ដឹង​នេះ​ ​ប្រធាន​ក្លិប​ ​Juventus​ ​លោក​ ​Andrea​ ​Agnelli​ ​បាន​ធ្វើ​លិខិត​មួយ​ឱ្យទៅ​ប្រធាន​លី​គ​កំពូល​កូរ៉េ​ ​លោក​ ​Kwon​ ​Oh​-​gap​ ​ដើម្បី​បកស្រាយ​។​ ​ក្នុង​លិខិត​នោះ​ ​លោក​ពន្យល់​ថា​ ​ការដែល​មិន​ដាក់​ ​Ronaldo​ ​ឱ្យ​លេង​ ​ព្រោះ​បញ្ហា​សាច់ដុំ​ ​ពេល​ប្រកួត​ទល់នឹង​ ​Inter​ ​Milan​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​សូម​ច្រានចោល​ ​នូវ​ការចោទប្រកាន់​ថា​ ​ក្លិប​របស់​លោក​ ​មាន​ចេតនា​បង្ហាញ​ភាព​មិន​ទទួលខុសត្រូវ​ ​ក្រអឺតក្រទម​ ​និង​មិន​គោរព​អ្នកគាំទ្រ​។​ ​លោក​ក៏​បញ្ជាក់​ថា​ ​គ្មាន​នរណា​ម្នាក់​ ​ចង់​ធ្វើ​រឿង​អាប់ឱន​ដល់​លី​គ​កំពូល​កូរ៉េ​ ​សហព័ន្ធ​បាល់ទាត់​កូរ៉េ​ ​ឬ​ ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​ឡើយ​។​

​សូម​រំឭក​ថា​ ​Ronaldo​ ​បាន​ត្រឹម​អង្គុយ​កៅអី​បម្រុង​ ​៩០នាទី​ពេញ​ ​ក្នុង​ការប្រកួត​កាលពី​សប្ដាហ៍​មុន​។​ ​សេចក្ដីរាយការណ៍​ឱ្យ​ដឹង​ថា​ ​ក្លិប​ ​និង​សហព័ន្ធ​កូរ៉េ​ ​បាន​ធ្វើ​កិច្ចសន្យា​ឱ្យ​ដាក់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ចូលលេង​ ​យ៉ាងហោចណាស់​ ​៤៥នាទី​៕​

​ប្រភព​៖​ ​RT​

​ប្រែ​សម្រួល​៖​ ​ចាន់​ ​សោភ័ណ្ឌ​លាភ​

You can share this !

Loading...
អត្ថបទទាក់ទង