ចិន​អើយ​ចិន​ ​គ្រាន់តែ​មនុស្សចាស់​ជិត​ ​២០០លាន​នាក់​ ​កើតជំងឺ​រ៉ាំរ៉ៃ​

ចិន​៖​ ​ប្រទេស​ចិន​ ​មាន​ប្រជាជន​សរុប​ ​ប្រមាណ​ ​១.៤០០លាន​នាក់​ ​ច្រើនជាង​គេ​ ​នៅក្នុង​ពិភពលោក​ ​តែ​ប្រទេស​នេះ​ ​ក៏​កំពុង​ប្រឈម​បញ្ហា​មនុស្សចាស់​ ​ជិត​ ​២០០លាន​នាក់​ ​កើតជំងឺ​រ៉ាំរ៉ៃ​ ​។​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​វេ​ប​សាយ​ ​www.hellokrupet.com​ ​។​

​គណៈកម្មការ​ជាតិ​សុខាភិបាល​ចិន​ ​បញ្ជាក់​ថា​ ​ចិន​មាន​មនុស្សចាស់​ ​លើស​ ​១៨០លាន​នាក់​ ​កើតជំងឺ​រ៉ាំរ៉ៃ​ ​ដោយ​ ​៧៥​%​ ​កើតជំងឺ​រ៉ាំរ៉ៃ​ ​លើស​ពី​ ​១មុខ​ ​។​ ​នៅ​ឆ្នាំ២០១៨​ ​អាយុ​រំពឹង​ទុកជា​មធ្យម​របស់​ពលរដ្ឋ​ចិន​ ​គឺ​ ​៧៧ឆ្នាំ​ ​ប៉ុន្ដែ​ ​អាយុ​រំពឹង​ទុក​មាន​សុខភាព​ល្អ​វិញ​ ​គឺ​ត្រឹមតែ​ ​៦៨,៧ឆ្នាំ​ប៉ុណ្ណោះ​ ​មានន័យថា​ ​នៅសល់​ ​៨ឆ្នាំ​ទៀត​ ​ត្រូវ​រស់នៅ​ជាមួយ​ជំងឺ​ ​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ​រដ្ឋាភិបាល​ចិន​ ​បាន​ប្រកាស​ឱ្យ​អនុវត្ត​គំនិត​ផ្ដួចផ្ដើម​សុខភាព​ល្អ​របស់​ចិន​ ​ស្នើ​ឱ្យ​លើកកម្ពស់​សុខភាព​មនុស្សចាស់​ ​និង​លើកកម្ពស់​គុណភាព​រស់នៅ​របស់​មនុស្សចាស់​ ​។​ ​រដ្ឋាភិបាល​ចិន​ ​ក៏​ប្រកាស​ធ្វើ​យ៉ាងណា​ ​កាត់បន្ថយ​អសមត្ថភាព​ក្នុងចំណោម​មនុស្សចាស់​ ​អាយុ​ពី​ ​៦៥​-​៧៤ឆ្នាំ​ ​និង​កាត់បន្ថយ​កំណើន​ជំងឺ​ភ្លេចភ្លាំង​ ​ក្នុងចំណោម​អ្នកមាន​អាយុ​ ​៦៥ឆ្នាំ​ ​និង​លើស​នេះ​ ​។​

​គួរ​បញ្ជាក់​ថា​ ​នៅ​ត្រឹម​ចុងឆ្នាំ២០១៨​ ​ចិន​មាន​មនុស្សចាស់​ ​អាយុ​ ​៦០ឆ្នាំ​ ​និង​លើស​នេះ​ ​ចំនួន​ប្រមាណ​ ​២៤៩លាន​នាក់​ ​និង​អាយុ​ ​៦៥ឆ្នាំ​ ​និង​លើស​នេះ​ ​មាន​ចំនួន​ប្រមាណ​ ​១៦៧លាន​នាក់​៕​

You can share this !

Loading...
អត្ថបទទាក់ទង