ប៉ូលី​សប្រេ​ស៊ី​ល​ ​បិទ​ការស៊ើបអង្កេត​ការចោទប្រកាន់​ ​Neymar​ ​ពី​បទ​រំលោភ​សេពសន្ថវៈ​

​ប្រេស៊ីល​៖​ ​ប៉ូលី​សស៊ើប​អង្កេត​ការចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​តារា​ឆ្នើម​ ​Paris​ ​Saint​-​Germain​ ​កីឡាករNeymar​ ​បាន​ប្រកាស​ថា​ ​ពួកគេ​ ​បាន​បិទ​ការស៊ើបអង្កេត​ដោយសារតែ​ខ្វះ​ភស្តុតាង​។​

​ក្រុម​អ្នកស៊ើប​អង្កេត​ទីក្រុង​សៅ​ប៉ូ​ឡូ​ ​ជា​កន្លែង​ដែល​ស្ត្រី​ប្រេស៊ីល​ម្នាក់​ ​បាន​ធ្វើការ​ចោទប្រកាន់​ទៅលើ​ ​Neymar​ ​កាលពី​ខែឧសភា​ ​បាន​បញ្ជាក់​ ​កាលពី​ថ្ងៃអង្គារ​ ​ទី៣០​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​ថា​ ​ករណីនេះ​ ​ត្រូវ​បាន​បញ្ជូន​ទៅ​រដ្ឋអាជ្ញា​ ​ដែល​មាន​រយៈពេល​ ​១៥​ ​ថ្ងៃ​ ​ដើម្បី​ធ្វើការ​វាយតម្លៃ​ ​និង​សេចក្តី​សម្រេច​ចុងក្រោយ​។​

​ប៉ូលី​សស៊ើប​អង្កេត​នៅ​ទីក្រុង​ ​Sao​ ​Paulo​ ​លោក​ ​Juliana​ ​Lopes​ ​Bussacos​ ​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖​ ​"​ខ្ញុំ​បាន​បញ្ចប់​ការស៊ើបអង្កេត​កាលពី​ម្សិលមិញ​។​ ​ខ្ញុំ​មិនបាន​ឃើញ​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ចោទប្រកាន់​ទេ​"​។​

​សូម​រំឭក​ថា​ ​ស្ត្រី​ប្រេស៊ីល​ម្នាក់​ ​បាន​ប្ដឹង​ ​Neymar​ ​ថា​បាន​រំលោភ​នាង​ ​នៅក្នុង​សណ្ឋាគារ​មួយ​ ​នៅ​បារាំង​ ​កាលពី​ខែឧសភា​ ​ឆ្នាំ២០១៩​។​ ​តែ​ ​Neymar​ ​បាន​បដិសេធ​ ​ហើយ​ថា​ ​ខ្លួន​ជា​ជនរងគ្រោះ​ ​ព្រោះ​ស្ត្រី​នោះ​ ​បាន​គប់គិត​ជាមួយ​បក្ខពួក​ ​ដើម្បី​រៀបចំ​រឿង​នេះ​ឡើង​៕​

ប្រភព៖ trollkhmer

You can share this !

Loading...
អត្ថបទទាក់ទង