គ្រុនឈាម​ផ្ទុះ​ខ្លាំង​ ​តែ​ ​២៤ម៉ោង​នៅ​បង់ក្លាដេស​ ​ឆ្លង​ទៅ​ក្មេង​ជាង​ ​១.០០០នាក់​

បង់ក្លាដេស​ ​៖​ ​ជំងឺគ្រុនឈាម​ ​នៅ​ឆ្នាំនេះ​ ​បាន​ផ្ទុះឡើង​យ៉ាង​ខ្លាំង​ ​នៅ​តំបន់​អាស៊ី​ ​ហើយ​បាន​ឆក់​យកអាយុ​ជីវិត​ ​មនុស្សជា​ច្រើន​ផង​ដែរ​ ​។​ ​ចំណែក​នៅ​បង់ក្លាដេស​ ​ជំងឺគ្រុនឈាម​ ​បាន​ផ្ទុះឡើង​ខ្លាំង​នៅ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​ពី​ ​www.hellokrupet.com​ ​។​

​ត្រឹមតែ​រយៈពេល​ ​២៤ម៉ោង​ ​មនុស្ស​ជាង​ ​១.០០០នាក់​ ​បាន​ឆ្លង​ជំងឺគ្រុនឈាម​ ​ដោយ​ភាគច្រើន​ជា​កុមារ​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ​Ayesha​ ​Akhter​ ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល​បង់ក្លាដេស​ ​កាលពី​ថ្ងៃទី២៩​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​។​

​ចាប់តាំងពី​ខែមករា​ ​ឆ្នាំ២០១៩​ ​មក​ ​មាន​មនុស្ស​ ​ប្រមាណ​ ​១៣.៦០០នាក់​ ​ឆ្លង​ជំងឺគ្រុនឈាម​ ​ដោយ​ ​៨នាក់​ ​បាន​ស្លាប់​ ​ហើយ​នៅ​ខែកក្កដា​នេះ​ ​មាន​ករណី​ជំងឺគ្រុនឈាម​ ​រហូតដល់​ ​៨.៣៤៨ករណី​ ​។​ ​ជំងឺ​នេះ​ ​ចាប់ផ្ដើម​ផ្ទុះឡើង​ ​១៨៤ករណី​ ​នៅ​ខែឧសភា​ ​និង​កើនឡើង​ដល់​ ​១.៨២០ករណី​ ​នៅ​ខែមិថុនា​ ​។​

​មន្រ្តី​សុខាភិបាល​បង់ក្លាដេស​ ​បញ្ជាក់​ថា​ ​ជំងឺគ្រុនឈាម​ ​បាន​កើតមាន​ក្នុង​ស្រុក​ជាង​ ​៥០​ ​ទូទាំង​ប្រទេស​ ​ដោយ​រដ្ឋធានី​ ​Dhaka​ ​ដែល​មាន​មនុស្ស​រស់នៅ​ជាង​ ​២០លាន​នាក់​នោះ​ ​រងគ្រោះ​ខ្លាំង​ជាងគេ​ ​ដោយ​មន្ទីរពេទ្យ​ខ្លះ​ ​កំពុង​ប្រឈម​ការ​ខ្វះ​កន្លែង​សម្រាក​ ​សម្រាប់​អ្នកជំងឺ​ ​។​

​លោក​ ​Ayesha​ ​Akhter​ ​បញ្ជាក់​ថា​ ​ក្រសួង​កំពុង​ធ្វើ​យ៉ាងណា​ ​ធានា​ថា​ ​រាល់​មន្ទីរពេទ្យ​រដ្ឋ​ ​និង​ឯកជន​ទាំងអស់​ ​មាន​ឱសថ​ ​និង​សម្ភារ​គ្រប់គ្រាន់​ ​សម្រាប់​ដោះស្រាយ​បញ្ហា​ជំងឺគ្រុនឈាម​ ​។​ ​ជាមួយគ្នា​នេះ​ ​ក្រសួង​បាន​បើក​ផ្នែក​ពិសេស​មួយ​ ​នៅ​មន្ទីរពេទ្យ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ក្រុង​ ​Dhaka​ ​សម្រាប់​អ្នកជំងឺ​គ្រុនឈាម​ ​៕​

You can share this !

Loading...
អត្ថបទទាក់ទង