Cristiano​ ​Ronaldo​ ​សង្ឃឹមថា​ ​នឹង​វិលត្រឡប់​ទៅកាន់​ទីក្រុង​ម៉ាឌ្រីដ​វិញ​

អេស្ប៉ាញ​៖​ ​កីឡាករ​ ​Cristiano​ ​Ronaldo​ ​បាន​និយាយ​ថា​ ​គាត់​សង្ឃឹមថា​ ​នឹង​វិលត្រឡប់​ទៅកាន់​ទីក្រុង​ម៉ា​ឌ្រីដ​ឆាប់​ៗ​ ​បន្ទាប់ពី​តារា​ឆ្នើម​របស់​ ​Juventus​ ​រូប​នេះ​ ​ទទួល​បាន​ពានរង្វាន់​ ​Marca​ ​Leyenda​ ​Award​ ​នៅ​អេ​ស៉្បាញ​។​

​Ronaldo​ ​ត្រូវ​បាន​ផ្តល់​កិត្តិយស​នៅ​ទីក្រុង​ម៉ាឌ្រីដ​ ​ជា​កន្លែង​ដែល​ម្ចាស់​ពានរង្វាន់​ ​Ballon​ ​d’Or​ ​៥​ ​សម័យកាល​ ​ត្រូវ​បាន​ផ្តល់​រង្វាន់​កិត្តិយស​សម្រាប់​ភាព​ជោគជ័យ​ ​ក្នុងនាម​ជា​កីឡាករ​អាជីព​។​

​បន្ទាប់ពី​ទទួល​បាន​ពានរង្វាន់​ ​Marca​ ​Leyenda​ ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ ​ManUtd​ ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅក្នុង​ពិធី​ប្រគល់​រង្វាន់​ថា​៖​ ​"​ ​ខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​នៅពេល​ដែល​ខ្ញុំ​ចាកចេញ​ពី​ ​Real​ ​Madrid​ ​។​ ​ខ្ញុំ​នឹក​ទាំង​ ​Manchester​ ​និង​ ​Madrid​ ​ប៉ុន្តែ​ដោយសារ​កាលៈទេសៈ​ក្នុង​ជីវិត​ ​ការរស់នៅ​ច្រើន​ឆ្នាំ​នៅ​ម៉ាឌ្រីដ​ ​កូន​ៗ​ ​និង​កូនស្រី​កើត​នៅ​ទីនោះ​ ​ដូច្នេះ​ខ្ញុំ​នឹក​ម៉ា​ឌ្រី​ត​ជាង​"​៕​

ប្រភព៖ trollkhmer

You can share this !

Loading...
អត្ថបទទាក់ទង