Nicolas Pépé នឹងក្លាយជាកីឡាករថ្លៃបំផុតទី៤ នៅ Premier League បើ Arsenal ទិញបាន

អង់គ្លេស​៖​ ​តម្លៃ​ខ្លួន​ ​៧២លាន​ផោន​ ​ក្នុង​ការ​ចំណាយ​ទៅលើ​កីឡាករ​ ​Nicolas​ ​Pépé​ ​ធ្វើ​ឱ្យ​គេ​ក្លាយជា​កីឡាករ​លំដាប់​ទី​បួន​ ​ដែល​មានតម្លៃ​ថ្លៃ​បំផុត​ ​ចុះហត្ថលេខា​ដោយ​ក្លិប​នៅ​ក្របខ័ណ្ឌ​ ​Premier​ ​League​។​

​ខ្សែបម្រើ​ស្លាប​វ័យ​ ​២៤ឆ្នាំ​ ​Nicolas​ ​Pépé​ ​បានសម្រេច​ចិត្ត​ចូលរួម​ជាមួយ​ ​Arsenal​ ​ដែល​នឹង​ប្រកាស​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​បន្ទាប់ពី​ក្លិប​ ​Lille​ ​បាន​យល់ព្រម​លើ​សំណើ​ ​៧២លាន​ផោន​។​ ​ក្រុម​ ​Napoli​ ​និង​ ​Liverpool​ ​ក៏​ហ៊ាន​ឱ្យ​ ​Lille​ ​ក្នុង​តម្លៃ​ ​៧២លាន​ផោន​ដែរ​ ​ប៉ុន្តែ​ត្រូវ​សាមី​ខ្លួនកីឡាករ​ ​បាន​បដិសេធ​។​

​Pepe​ ​លេង​ក្នុង​តំណែង​បម្រើ​ស្លាប​ខាងស្ដាំ​ ​ប៉ុន្តែ​ប្រើ​ជើង​ឆ្វេង​។​ ​កីឡាករ​សញ្ជាតិ​កូឌីវ័រ​រូប​នេះ​ ​ក៏អាច​លេង​ជា​ខ្សែប្រយុទ្ធ​បាន​ដែរ​ ​ក្នុង​ទម្រង់​ ​៤​-​៤​-​២​ ​ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ ​២៣គ្រាប់​ឱ្យ​ ​Lille​ ​កាលពី​រដូវ​កាលមុន​៕​

ប្រភព៖ trollkhmer

You can share this !

Loading...
អត្ថបទទាក់ទង