បទ​វិភាគ​៖​ ​វិធានការ​បន្ទាប់​របស់​អាមេរិក​ ​ទៅលើ​កូរ៉េខាងជើង​ ​ក្រោយ​ការសាកល្បង​មី​ស៊ី​ល​ថ្មី​ៗ​នេះ​

កូរ៉េខាងជើង​ ​ទើបតែ​បាន​ធ្វើតេស្ត​សាកល្បង​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​ ​ចំនួន​ ​២គ្រាប់​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ដែល​មេដឹកនាំ​ ​គីម​ ​ជុង​អ៊ុន​ ​បាន​ទៅ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​។​ ​នេះ​ ​បង្ហាញ​ពី​បរាជ័យ​របស់​រដ្ឋាភិបាល​អាមេរិក​ក្នុង​ការបញ្ចុះបញ្ចូល​ឱ្យ​កូរ៉េខាងជើង​ ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ ​និង​ទំ​នួស​ខុសត្រូវ​ដ៏​ធំ​មួយ​របស់​ទីក្រុង​វ៉ាស៊ីនតោន​។​



​លោក​ ​ដូ​ណាល់​ ​ត្រាំ​ ​បាន​ជួប​ជាមួយ​លោក​ ​គីម​ ​ជុង​អ៊ុន​ ​ក្នុង​កិច្ចប្រជុំ​កំពូល​ចំនួន​ ​២លើក​ ​ដែល​បាន​ធ្វើឡើង​នៅ​ប្រទេស​សិង្ហបុរី​ ​កាលពី​ខែមិថុនា​ ​ឆ្នាំ២០១៨​ ​និង​ ​នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​ ​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​ក៏ប៉ុន្តែ​ ​កិច្ចចរចា​ទាំងនេះ​ ​ហាក់​បាន​នៅ​ទ្រឹង​ ​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ហាណូយ​ ​បាន​បញ្ចប់​ដោយ​ភាព​បរាជ័យ​។​ ​មេដឹកនាំ​ទាំងពីរ​រូប​ ​បាន​យល់ព្រម​ដើម្បី​រៀបចំ​ការ​ចរ​ចា​ថ្មី​ៗ​បន្ត​ទៀត​ ​ក្រោយពី​ចាប់ដៃ​គ្នា​ ​នៅ​ព្រំដែន​កូរ៉េ​ខាងត្បូង​-​កូរ៉េខាងជើង​ ​កាលពី​ខែមុន​។​ ​តែ​បន្ទាប់ពី​ការ​ធ្វើតេស្ត​មី​ស៊ី​ល​ចុងក្រោយ​នេះ​ ​វា​ធ្វើ​ឱ្យ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​ ​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​គ្រោះថ្នាក់​មួយ​។​



​ទោះបីជា​មេដឹកនាំ​កូរ៉េខាងជើង​ ​បាន​សន្យា​ជាច្រើនលើក​ច្រើនសា​ ​អំពី​ចេតនា​របស់​ខ្លួន​ ​ក្នុង​ការ​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ ​រួមមាន​ទីតាំង​សា​កស្បង​ ​និង​ទីតាំង​បាញ់​គ្រាប់​រ៉ុកកែត​ ​ព្រមទាំង​ផ្អាក​ការ​បាញ់​គ្រាប់​មី​ស៊ី​លបា​លី​ស្ទីក​យ៉ាងណាក្ដី​ ​ក៏​ការសន្យា​ទាំងនេះ​ ​មិនទាន់​ត្រូវ​បាន​ទីក្រុង​ព្យុងយ៉ាង​ ​អនុវត្ត​បាន​គ្រប់ជ្រុងជ្រោយ​ ​តាម​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ទាំងពីរ​ឡើយ​។​ ​ដូចគ្នា​នេះ​ដែរ​ ​លោក​ ​ត្រាំ​ ​មិន​អាច​គោរព​ពាក្យសន្យា​ ​ដែល​ថា​ ​អាមេរិក​ ​នឹង​ផ្អាក​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េ​ខាងត្បូង​នោះ​ទេ​។​



​ទីក្រុង​ព្យុងយ៉ាង​ ​បាន​លើក​ហេតុផល​ពី​ភាព​មិន​គ្រប់ជ្រុងជ្រោយ​នៃ​កិច្ច​ព្រមព្រៀង​ ​ដើម្បី​ប្រើប្រាស់​ជា​មធ្យោបាយ​ធ្វើសកម្មភាព​របស់​ខ្លួន​។​ ​ជាង​នេះ​ទៅទៀត​ ​លោក​ ​គីម​ ​បាន​ផ្កោល​ទោស​ ​កូរ៉េ​ខាងត្បូង​ ​និង​អាមេរិក​ ​ដែល​គ្រោង​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ខែក្រោយ​ ​ដោយ​លោក​ ​បាន​ចាត់ទុកជា​ការក្បត់​ពាក្យសន្យា​ ​របស់​លោក​ ​ត្រាំ​ ​ដែល​បាន​សន្យា​ជាមួយ​លោក​ ​ដើម្បី​លុបចោល​សមយុទ្ធ​នេះ​ ​ទោះបីជា​អាមេរិក​ ​និង​កូរ៉េ​ខាងត្បូង​ ​បាន​កាត់បន្ថយ​ចំនួន​កងទ័ព​ ​និង​ឧបករណ៍​ក្នុង​សមយុទ្ធ​នេះ​ក៏ដោយ​។​



​ស្រប​ពេល​កូរ៉េខាងជើង​ ​បាន​បន្ត​ធ្វើតេស្ត​មី​ស៊ី​ល​របស់​ខ្លួន​ ​ប្រតិ​កម្ម​ខ្លាំង​ៗ​ ​ពីសំណាក់​រដ្ឋាភិបាល​អាមេរិក​ ​មិនមែន​ជា​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ​នោះ​ទេ​ ​ព្រោះ​វា​ ​អាច​ធ្វើ​ឱ្យ​ទំនាក់ទំនង​ការទូត​ដែល​ភាគី​ទាំងពីរ​ ​ខិតខំ​កសាង​ឡើង​នា​ពេល​កន្លងទៅ​ ​ត្រូវ​បាត់បង់​ទៅវិញ​ទាំងស្រុង​ក៏​ថា​បាន​។​ ​យ៉ាងណាមិញ​ ​ការ​មិន​មាន​វិធានការ​អ្វី​សោះ​ ​អាច​ធ្វើ​ឱ្យ​ទីក្រុង​ព្យុងយ៉ាង​ ​កាន់តែ​បានចិត្ត​ ​នៅពេល​ខាងមុខ​។​ ​មេដឹកនាំ​ទាំងពីរ​ ​អាច​នឹង​ចង្អុល​ដាក់មុខ​គ្នា​ ​ដោយ​ចោទ​ថា​ ​ភា​គី​ម្ខាង​ៗ​ ​មិន​គោរព​តាម​កិច្ច​ព្រមព្រៀង​ ​នៅ​សិង្ហបុរី​ ​ព្រោះ​ហេតុផល​កិច្ច​ព្រមព្រៀង​មិន​គ្រប់ជ្រុងជ្រោយ​។​

​លោក​ ​ត្រាំ​ ​និង​មន្ត្រី​អាមេរិក​ ​មិន​ត្រូវ​ខ្លាចរអា​ ​ក្នុង​ការ​បង្ហាញ​ក្ដី​បារម្ភ​ទាក់ទង​នឹង​ការ​ធ្វើតេស្ត​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ ​តទៅទៀត​ទេ​ ​ហើយ​សមយុទ្ធ​រវាង​អាមេរិក​ ​និង​ ​កូរ៉េ​ខាងត្បូង​ ​គួរតែ​កើតមាន​តាម​ការ​គ្រោងទុក​។​ ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ ​គួរតែ​បង្ហាញ​ពី​ជំហរ​ច្បាស់លាស់​ ​ក្នុង​ការចរចា​ជាមួយ​កូរ៉េខាងជើង​ ​និង​ត្រៀមខ្លួន​ ​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​ ​រួម​ទាំង​បញ្ចុះបញ្ចូល​ឱ្យ​ទីក្រុង​ព្យុងយ៉ាង​ ​ជឿជាក់​ថា​ ​សមយុទ្ធ​ជាមួយ​កូ​រ៉​ខាងត្បូង​ ​មិន​បង្ក​ការ​គំរាមកំហែង​សន្តិសុខ​កូរ៉េខាងជើង​នោះ​ទេ​។​

​គេ​មិន​រំពឹង​ថា​ ​លោ​ក​គីម​ ​ព្រម​ទទួលយក​ការ​ពន្យល់​នេះ​ទេ​ ​តែ​លោក​ ​ក៏​ប្រហែល​មិន​ចង់​ច្រានចោល​សំណើ​របស់​អាមេរិក​ដែរ​។​ ​ការ​បន្តសកម្មភាព​សាកល្បង​គ្រាប់​មី​ស៊ី​ល​របស់​ខ្លួន​ ​មានតែ​ធ្វើ​ឱ្យ​ខាតបង់​ ​ឈាន​ដល់​ការ​បញ្ចប់​ការចរចា​ទាំងស្រុង​ជាមួយ​អាមេរិក​។​ ​សកម្មភាព​នេះ​ ​ក៏​មិនមែន​ជា​ជម្រើស​របស់​រដ្ឋាភិបាល​ចិន​ ​និង​ ​រុស្ស៊ី​ ​ផង​ដែរ​ ​ដោយ​ប្រទេស​ទាំងពីរ​ ​សុទ្ធ​តែ​ទទួ​ច​ចង់ឱ្យ​កូរ៉េខាងជើង​ ​បញ្ឈប់​ការសាកល្បង​មី​ស៊ី​ល​ ​និង​គាំទ្រ​ទណ្ឌកម្ម​របស់​អាមេរិក​។​ ​ម្យ៉ាងទៀត​ ​មានតែ​ទីក្រុង​ប៉េកាំង​ ​និង​មូស្គូ​ ​ដែល​អាច​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ទីក្រុង​ព្យុងយ៉ាង​បាន​ ​ដោយ​ជួយ​សម្រាល​ការអនុវត្ត​ទណ្ឌកម្ម​របស់​អាមេរិក​៕​

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

You can share this !

Loading...
អត្ថបទទាក់ទង