ផ្លូវការ​៖​ ​Dani​ ​Ceballos​ ​និង​ ​William​ ​Saliba​ ​ក្លាយជា​កីឡាករ​របស់​ ​Arsenal​

​អង់គ្លេស​៖​ ​Arsenal​ ​បាន​ចុះហត្ថលេខា​នាំ​យក​ខ្សែការពារ​ ​William​ ​Saliba​ ​ពី​ក្លិប​ ​Saint​-​Etienne​ ​ក្នុង​តម្លៃ​ខ្លួន​ ​២៧លាន​ផោន​ ​ខណៈ​ខ្សែបម្រើ​ ​Dani​ ​Ceballos​ ​របស់​ ​Real​ ​Madrid​ ​បាន​ចូលរួម​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។​

​ការ​ចុះហត្ថលេខា​ជាមួយ​ ​Saliba​ ​គឺជា​ការចាប់អារម្មណ៍​ចាប់តាំងពី​រដូវ​កាល​ ​២០១៨​ ​មក​ម្ល៉េះ​ ​បើ​ទោះជា​មានការ​ចាប់អារម្មណ៍​ពីសំណាក់​ក្លិប​ ​Spurs​ ​ក៏ដោយ​។​ ​កីឡាករ​វ័យ​ ​១៨ឆ្នាំ​ ​បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល​ ​៥ឆ្នាំ​ ​ប៉ុន្តែ​នឹង​បន្ត​ការ​អភិវឌ្ឍ​របស់​គេ​ ​ជាមួយនឹង​ក្លិប​ ​Ligue​ ​1​ ​មួយ​រដូវ​កាល​ទៀត​ ​មុន​ពេល​ចូលរួម​ជាមួយ​ ​Arsenal​ ​នៅ​រដូវ​ក្តៅ​ឆ្នាំ២០២០​ ​។

​ដោយឡែក​ ​Ceballos​ ​ចូលរួម​ជាមួយ​ក្រុម​កាំភ្លើងធំ​ ​ក្នុង​កិច្ច​ព្រមព្រៀង​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​។​ ​កីឡាករ​វ័យ​ ​២២ឆ្នាំ​រូប​នេះ​ ​នឹង​ពាក់អាវ​លេខ៨​ ​នៅ​រដូវ​កាល​នេះ​ ​ហើយ​អាច​នឹង​បង្ហាញខ្លួន​ ​ជាលើកដំបូង​ ​ក្នុង​ការប្រកួត​ទល់នឹង​ក្រុម​ ​Lyon​ ​នៅក្នុង​ការប្រកួត​ ​Emirates​ ​Cup​ ​នៅ​ថ្ងៃអាទិត្យ​នេះ​៕​

​ប្រភព​៖​ ​Trollkhmer​

You can share this !

Loading...
អត្ថបទទាក់ទង