មន្ទីរពេទ្យ​ឯកជន ចំនួន៣ ត្រូវបាន​ក្រសួង​សុខាភិបាល អនុញ្ញាត​ឲ្យទទួល ព្យាបាល​អ្នកកើត​ជំងឺកូវីដ-១៩

ដោយ ៖ គង់  វណ្ណៈ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ បានអនុញ្ញាតជាផ្លូវការឲ្យសេវាសុខាភិបាលឯកជន ចំនួន៣ទីតាំង មានសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកកើតជំងឺកូវីដ១៩។

សេវាសុខាភិបាលឯកជន ដែលទទួលបានសិទ្ធិពិនិត្យ ថែទាំ និងព្យាបាលអ្នកកើតជំងឺកូវីដ១៩ រួមមាន៖
* ទី១ -មន្ទីរពេទ្យ សង់ត្រាល ផ្ទះលេខ៨២A ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ
* ទី២-មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ទះលេខ៨៨៨ ផ្លូវសហព័ន្ធរុស្ស៉ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ
* ទី៣-មន្ទីរពហុព្យាបាលវិសាលសុខ ផ្ទះលេខ៨០ ផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន។
ខាងក្រោមនេះ ជាសេចក្ដីជូនព័ត៌មានផ្លូវការរបស់ក្រសួងសុខាភិបាល៖

You can share this !

Loading...
អត្ថបទទាក់ទង