ចាប់ខ្លួន​ក្រុមគ្រួសារ​មេឃុំ​នៅខេត្តស្ទឹងត្រែង​ចំនួន៣នាក់ ក្នុង​ចំណោម​១២នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​បណ្តាល​ឱ្យស្ត្រី​មានផ្ទៃពោះ​ម្នាក់​ស្លា ប់កូនក្នុងផ្ទៃ

ស្ទឹងត្រែង៖ កម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី៤ ខែឧសភាឆ្នាំ ២០២១ បានចាប់ខ្លួនក្រុមគ្រួសារ លោក សឿន ខង មេឃុំតាឡាត ចំនួន ៣នាក់ ក្នុងចំណោម ១២នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាដោយចេតនា លើស្ត្រីមានផ្ទៃពោះម្នាក់បណ្ដាលឱ្យស្លាប់កូនក្នុងផ្ទៃ យ៉ាងអាណោចអាធម៌។



ក្នុងរបាយការណ៍ពីមន្ត្រីនគរបាលខេត្តស្ទឹងត្រែង បានឱ្យដឹងថា ករណីក្រុមគ្រួសារលោកតា សឿន ខង ជាមេឃុំ តាឡាត បានធ្វើសកម្មភាពប្រើអំពើហិង្សា លើស្ត្រីមានផ្ទៃពោះ ឈ្មោះ វី ដួង នៅចំណុចក្រឡាពុះ ភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បណ្ដាលឱ្យស្ត្រីរងគ្រោះ រងរបួស រហូតដល់កូនក្នុងផ្ទៃបានស្លាប់នៅក្នុងផ្ទៃ។

ចំណែកស្ត្រីរងគ្រោះបច្ចុប្បន្នក្រុមគ្រូពេទ្យខេត្តស្ទឹងត្រែងបានជួយសង្គ្រោះ ធ្វើការវះកាត់ យកកូនចេញពីផ្ទៃពោះប្រកបដោយជោគជ័យ៕

You can share this !

Loading...
អត្ថបទទាក់ទង