ក្រសួងសុខាភិបាល កំណត់​ដាក់​ខេត្តបន្ទាយមានជ័យ ជាភូមិសាស្ដ្រ​ត្រូវ​អនុវត្ត​កាត្វកិច្ចពាក់ម៉ាស និងរក្សា​គម្លាត​សុវត្ថិភាព

បន្ទាយមានជ័យ៖ ក្រសួងសុខាភិបាល បានកំណត់ដាក់ខេត្តបន្ទាយមានជ័យបន្ថែមមួយទៀត ជាភូមិសាស្ដ្រត្រូវអនុវត្តកាត្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការកំណត់យកទីតាំងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ដែលត្រូវពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពនេះ គឺដោយសារខេត្តមួយនេះ បាននិងកំពុងផ្ទុះរីករាលដាល ជំងឺកូវីដ១៩ ក្នុងសហគមន៍។

ក្រសួងសុខាភិបាល បានឱ្យដឹងបន្ថែមថា ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។

សូមជម្រាបថា បុគ្គលដែលកំពុងស្ថិតនៅតាមទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែងដែលមានការជួបជុំមនុស្សចាប់ពី ២នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចពាក់ម៉ាស ហើយបើមិនពាក់ម៉ាសទេ ត្រូវពិន័យពី ២០ម៉ឺនរៀល ទៅ១លានរៀល៕

You can share this !

Loading...
អត្ថបទទាក់ទង