៤ខែឆ្នាំ ២០២១ ការនាំចេញ​ផលិតផល​កសិកម្ម សម្រេច​បានជិត ៤លានតោន កើនឡើង​ជាង ៨៧%

អត្ថបទ៖ ចេង ឆហួត

ភ្នំពេញ៖ ក្នុងរយៈពេល ៤ខែ ឆ្នាំ ២០២១នេះ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសសម្រេចបានជាង ២,០៩ពាន់លានដុល្លារអាមេរិក ក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងរបាយការណ៍បានឲ្យដឹងថា រយៈពេល ៤ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញផលិតផល កសិកម្មទៅក្រៅប្រទេស មានបរិមាណសរុបចំនួន ៣,៨២លានតោន ទៅកាន់ទិសដៅ ៥៤ប្រទេស គឺមានការកើនឡើង ចំនួន ១,៧៨លានតោនស្មើនឹង ៨៧,៣៥% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែចំនួនជាង ២លានតោនប៉ុណ្ណោះ។

របាយការណ៍ បានបន្ថែមទៀតថា តម្លៃសរុបរួមនៃការនាំចេញផលិតផលកសិកម្ម សរុបចំនួនជាង ២ពាន់លានដុល្លារ ដែលក្នុងនោះ រួមមាន ការនាំចេញអង្ករមានតម្លៃ ១៦១លានដុល្លារ អាមេរិក, ការនាំចេញស្រូវមានតម្លៃចំនួន ២២១លានដុល្លារអាមេរិក, ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានតម្លៃចំនួន ១៥៨០,៩៤លានដុល្លាអាមេរិក, ការនាំចេញកៅស៊ូធម្មជាតិ មានចំនួន ៩៩,៨៧លានដុល្លារអាមេរិក, ការនាំចេញកសិកម្មសត្វមានតម្លៃចំនួន ២៥លានលានដុល្លារអាមេរិក និងការនាំចេញផលិតកម្មជលផល មានចំនួន ២,២៩លានដុល្លារអាមេរិក៕

You can share this !

Loading...
អត្ថបទទាក់ទង