អគ្គិសនី​កម្ពុជា ប្រាប់​ឱ្យពលរដ្ឋ​ព្យាយាម​ទូទាត់ថ្លៃអគ្គិសនី​ឱ្យអស់ពី​លទ្ធភាព

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានប្រកាសថា ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល តាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩ អគ្គិសនីកម្ពុជានៅតែដំណើរការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋជាធម្មតា។



ដូច្នេះដើម្បីរក្សាស្ថិរភាព នៃការផ្គត់ផ្គង់ចរន្តអគ្គិសនីបន្តទៀត និងដើម្បីឱ្យអគ្គិសនីកម្ពុជាអាចមានលទ្ធភាពទូទាត់បន្តទៅអ្នកផលិតអគ្គិសនីទាំង ក្នុងប្រទេស និងពីប្រទេសជិតខាង អគ្គិសនីកម្ពុជាសូមអំពាវនាវដល់អតិថិជនរបស់អគ្គិសនីកម្ពុជា មេត្តាព្យាយាម ជួយទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីតាមរយៈកម្មវិធីនៃប្រព័ន្ធទូទាត់របស់បណ្តាដៃគូរដែលជាធនាគារ និងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុផ្សេងៗ ឬអញ្ជើញទៅទូទាត់ផ្ទាល់នៅទីតាំងដែលជិតបំផុតតាមដែលលោកអ្នកអាចធ្វើបាន។

ដោយឡែកចំពោះទីតាំងធំៗដែលធ្វើការទូទាត់តាមរយៈមូលប្បទានប័ត្រ អគ្គិសនីកម្ពុជាបានរៀបចំក្រុមការងារ ដើម្បីសម្របសម្រួលការទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនីរបស់អតិថិជននៅក្នុងតំបន់ដែលត្រូវបានបិទខ្ទប់ ដោយអតិថិជនគ្រាន់តែអាចទំនាក់ទំនងមកអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទដែលមានលើវិក្កយបត្ររៀងរាល់ម៉ោងធ្វើការ។ ក្រៅពីនេះ អតិថិជនទាំងអស់ក៏អាចបង្វែរការទូទាត់តាមរយៈធនាគារមកកាន់គណនីណាមួយរបស់អគ្គិសនី កម្ពុជាដូចមានបង្ហាញជូនក្នុងតារាងភ្ជាប់មកជាមួយ រួចថតចម្លងឯកសារដែលបញ្ជាក់ថាបានទូទាត់រួច និងផ្ញើមកកាន់ លេខទូរស័ព្ទ 012 685 789 តាមរយៈ WhatsApp ឬ Telegram ៕

You can share this !

Loading...
អត្ថបទទាក់ទង