រោងចក្រ​ដំឡើងកង់ និង​កង់អាគុយ​ថ្មី១ទៀត នឹង​លេចចេញ​រូបរាង​នៅក្រុងបាវិត

ស្វាយរៀង៖ ក្រុមហ៊ុន ដែលមានឈ្មោះថា WAN DA WEI YE INTERNATIONAL CO., LTD. ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាតឱ្យបង្កើតរោងចក្រដំឡើងទោចក្រយាន និងទោចក្រយានអគ្គិសនី និងគ្រឿងបង្គុំគ្រប់ប្រភេទ នៅក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន WAN DA WEI YE INTERNATIONAL CO., LTD. ដើម្បីបង្កើតរោងចក្រ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត សង្កាត់បាវិត ក្រុងបាវិត ដែលមានទុនវិនិយោគប្រមាណ ១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥០កន្លែង៕

You can share this !

Loading...
អត្ថបទទាក់ទង